វេបទិញ លក់កាក់គ្រីបតូលំដាប់លេខ2របស់ថៃ Zipmex កំពុងបិទមិនអោយអតិថិជនខ្លួនដកកាក់​ និង​ លុយ។

Zipmex គឺជា Exchange គ្រីបតូធំលំដាប់លេខពីរបន្ទាប់ពី Bitkub របស់ប្រទេសថៃ។ ប៉ុន្មានម៉ោងកន្លងមកនេះZipmex បានប្រកាសបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់ចេញពីPlatform របស់ខ្លួនដោយសារក្រុមហ៊ុនកំពុងមានបញ្ហារឿងហរិញ្ញវត្ថុ។​តើបញ្ហានោះជាអ្វី? ប្រភពនៃបញ្ហា Zipmex មិនត្រឹមតែជាវេបអោយអតិថិជនទិញ និង លក់កាក់ប៉ុណ្ណោះទេ Zipmex ថែមទាំងមានមុខងារអោយអតិថិជនផ្ញើកាក់ដើម្បីបានចំណូលជាអត្រាការប្រាក់បន្ថែមថែមទៀតផងដោយឆ្លងកាត់សេវាកម្ម Zipup។Zipup មានតួនាទីយកលុយដែលអតិថិជនផ្ញើទៅវិនិយោគបន្តដើម្បីរកលុយជូនអតិថិជនដោយវេរលុយទាំងនោះទៅក្រុមហ៊ុនមេ

Read more

អតីតអ្នកបង្កើតគម្រោង កាក់ XRP បានលក់កាក់XRP អស់ហើយ

ថ្ងៃដែលអ្នកវិនិយោគលើកាក់ XRP រងចាំបានមកដល់ក្រោយពេលដែលWallet របស់អតីតម្ចាស់គម្រោងសល់កាក់ XRP តែ​47.7 XRP ដែលត្រូវនឹង 17 ដុល្លារ។ លោកMcCaleb ដែលជាអតីតម្ចាស់គម្រោង XRP បានធ្វើការវេរកាក់ XRP ចេញពីWallet លោកជាលើកចុងក្រោយចំនួន 1.1 លានXRP (404,000ដុល្លារ

Read more

ធនាគារកណ្តាលប្រទេសហូឡង់ផាកពិន័យBinance ចំនួនទឹកប្រាក់ 3.4 លានដុល្លារដោយសារប្រតិបត្តិការដោយខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។

កាលពីថ្ងៃច័ន្ទកន្លងមកនេះវេបសាយទិញលក់កាក់គ្រីបតូធំជាងគេមួយក្នុងលោក Binance ត្រូវបានធនាគារកណ្តាលប្រទេសហូឡង់ចាប់ផាកពិន័យជាទឹកប្រាក់ចំនួន 3.4 លានដុល្លារដោយសារការមិនបានចុះឈ្មោះបង្កើតអាជីវកម្មអោយត្រឹមត្រូវក្នុងប្រទេសខ្លួន។ មុននេះកាលពីខែសីហា ឆ្មាំ2021 ធនាគារកណ្តាលប្រទេសហូឡង់ (Denederlandsche Bank) បានធ្វើការគំរាមម្តងមកហើយថា Binance ប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួនដោយមិនបានចុះឈ្មោះធ្វើអាជីវកម្ម។ការពិន័យដ៏ច្រើននេះក៏ព្រោះតែចំនួនអ្នកប្រើប្រាស់ Binance ក្នុងប្រទេសហូឡង់ក៏ច្រើនដូចគ្នាផងដែរ។ជាមួយនឹងការផាកពិន័យនេះអ្នកនាំពាក្ររបស់Binance ក៏បានអោយដឹងថាBinance កំពុងតែធ្វើការចរចាដើម្បីបានជាដៃគូរសហការជាមួយធនាគារកណ្តាលរបស់ប្រទេសហូឡង់។សព្វថ្ងៃBinance កំពុងតែធ្វើការចរចាដើម្បីធ្វើខ្លួនអោយស្របច្បាប់តាមប្រទេសនីមួយៗដែលខ្លួនបានប្រតិបត្តិក្នុងប្រទេសនោះដែលBinance បានចុះឈ្មោះយ៉ាងស្របច្បាប់ក្នុងប្រទេសអុឺរ៉ុបដូចជា ប្រទេសបារាំង

Read more

ការទស្សន៏ទាយពីរនេះបានចម្លើយដូចគ្នាថាកាក់ Bitcoin អាចធ្លាក់ថ្លៃដល់ 1មុឺនដុល្លារ។

មិនមែនជាដំបូន្មានហិរញ្ញវត្ថុទេ។ យោងទៅតាមការវាស់ស្ទង់មតិទៅលើអ្នកវិនិយោគទៅលើកាក់គ្រីបតូរបស់ស្ថាប័នពីរគឺ Wu Blockchain(ស្រង់មតិលើប្រជាជនចិន) និង Bloomberg MLIV Pulse(ស្រង់មតិនៅWall Street សហរដ្ធអាមេរិក) បានអោយដឹងថាពួកគេគឺមានគម្រោងទិញBitcoin ក្នុងតម្លៃដែលថោកបើទោះបីជាទីផ្សាររបស់ Bitcoin មិនសូវល្អ រួមជាមួយនឹងការហាមឃាត់ពីច្បាប់ប្រទេសខ្លួនក៏ដោយ។ពាក្រដែលថោករបស់ពួកគេគឺ ក្បែរ 1មុឺនដុល្លារក្នុង 1BTC។ Wu Blockchainបាន​​​ធ្វើការស្រង់មតិទៅលើប្រជាជនចិនក្នុងបណ្តាញសង្គមចំនួន

Read more

វេបសាយរបស់ Dapp PREMINT ត្រូវបានគេហ៊ែកកាលពីព្រឹកមិញ

Premint គឺជាវេបសាយ សម្រាប់អ្នកដែលចាប់អារម្មណ៏ចង់ទិញNFT របស់គម្រោងល្បីៗអាចចូលទៅចុះឈ្មោះបានមុនគេ ហើយសម្រាប់អ្នកដែលមានគម្រោងNFT អាចចុះឈ្មោះប្រើសេវាកម្មរបស់ PREMINT ដើម្បីជ្រើសរើសអ្នកទិញមុនគេ។ កាលពីព្រឹកមិញនេះវេបសាយរបស់ PREMINT ត្រូវបានគេហ៊ែក ហើយក៏មានអ្នកប្រើប្រាស់វេបមួយនេះបានរាយការណ៏ថា ខ្លួនត្រូវបានចោរលួចNFT របស់ខ្លួនពីក្នុងWallet ដែលធ្លាប់បានភ្ជាប់ជាមួយវេបសាយPREMINT។ ហើយក្រុមការងាររបស់ PREMINT ក៏បានប្រកាសពីវិធីការពារដូចខាងក្រោម: ចូលក្នុងវេបសាយមួយនេះដោយភ្ជាប់វាជាមួយMetamask ដែលអ្នកធ្លាប់ប្រើជាមួយ

Read more

ពូទីន បានចុះហត្ថលេខាលើច្បាប់រារាំងការចាយវាយកាក់គ្រីបតូក្នុងប្រទេសរុស្ស៊ី

រដ្ធាភិបាលរុស្ស៊ីបានប្រឹក្សាពីច្បាប់គ្រីបតូអស់រយពេលជាយូរមកហើយគ្រាន់តែមិនទាន់សម្រេចសេចក្តីតែថ្ងៃដែលរងចាំក៏បានមកដល់។ នាយករដ្ធមន្ត្រី រុស្ស៊ី ពូទីនបានចុះហត្ថលេខាលើច្បាប់រារាំងមិនអោយមានការទិញឬលក់ របស់ប្រើប្រាស់ ឬ សេវាផ្សេងៗជាកាក់គ្រីបតូជាដាច់ខាត។ ប្រទេសរុស្ស៊ីគឺជាប់ជាប្រទេសដែលគេតាមសង្កេតមើលទាក់ទងនឹងកាក់គ្រីបតូតាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយគ្រែនមកម្ល៉េះរហូតបានធ្វើអោយវេបសាយទិញលក់កាក់ធំដូចជា​Binance, Coinbase បានបិទមិនអោយប្រើប្រាស់Platform បានពេញលេញល្អ។ ច្បាបើប្រទេសនេះទាក់ទងនឹងគ្រីបតូគឺពិបាកយល់ណាសព្រោះមុននឹងធនាគារកណ្តាលវាបានប្រកាសបិទមិនអោយមានការជីកBitcoin និង វេរកាក់អោយគ្នា តែកាលពីដើមឆ្នាំក្រសួងហរិញ្ញវត្ថុរបស់វាបានអោយដឹងថា “ចាំបាច់ត្រូវតែអនុញ្ញាត្តិអោយបានការអភិវឌ្ឃលើបច្ចេកវិទ្យាគ្រីបតូ។” ហើយ ពូទីនក៏បានបង្ហាយពីរីករាយទាក់ទងនឹងការជីកកាក់ BTC ក្នុងប្រទេសរុស្ស៊ីផងដែរព្រោះប្រទេសនេះមានអំណោយផលលើផ្នែកថាមពល

Read more

The Sandbox ត្រៀមបើកអោយលេង The Sandbox Alpha Season 3 ហើយ។

The Alpha Season3 របស់ The sandbox គឺជាព្រឹត្តការណ៏ដែលThe sandbox អោយអ្នកចង់លេងហ្គេមMetaverse អាចចូលលេងក្នុង The Sandbox បានហើយព្រមទាំងចែករង្វាន់យ៉ាងសន្ធឹកសន្ធាប់ដូចជា កាក់ SAND និង NFT ថែមទៀតផងដោយគ្រាន់តែបំពេញតាមបេសកកម្មរបស់វាអោយបានត្រឹមត្រូវ។ ក្នុង The

Read more

Opensea ប្រកាសបញ្ឈប់ការងារបុគ្គលិកខ្លួនដល់ទៅ 20%

នាយកប្រតិបត្តិរបស់ Opensea បានប្រកាសក្នុង Twitter ខ្លួនថា ក្រុមហ៊ុនខ្លួននឹងបញ្ឈប់ការងារបុគ្គលិកដល់ទៅ 20% នៃចំនួនបុគ្គលិកសរុប។ Opensea គឺជាវេបសាយទិញលក់ NFT ធំជាងគេលើលោកបានអោយដឹងមូលហេតុនៃការបញ្ឈប់ការងាររបស់បុគ្គលិកខ្លួនដូចខាងក្រោម។ ការបញ្ឈប់នេះគឺដោយសារវិស័យ គ្រីបតូទាំងមូលមានការធ្លាក់ចុះខ្លាំង និង សេដ្ធកិច្ចពិភពលោកទាំងមូលកំពុងតែប្រឈមជាមួយបញ្ហាយ៉ាងខ្លាំងដូច្នេះក្រុមហ៊ុនត្រូវតែត្រៀមខ្លួនដោយកាត់បន្ថយការចំណាយ។ ការបញ្ឈប់នេះជួយដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូលដែលអាចអោយក្រុមហ៊ុនអាចឈរជើងបាន5ឆ្នាំដើម្បីអោយវិស័យគ្រីបតូត្រឡប់មកដូចដើមវិញ។ ការសម្រេចចិត្តដ៏ពិបាកតែសំខាន់ខ្លាំងដល់ក្រុមហ៊ុមលើកនេះគឺជាការត្រៀមខ្លួនដើម្បីក្លាយជា NFT Marketplace

Read more

កាក់ETH ឡើងថ្លៃដល់ទៅ 12% ក្រោយការធ្វើតេស្តចុងក្រោយរបស់ The Merge បានបញ្ចប់ដោយរលូន។

Ethereum (ETH) បានឡើងថ្លៃដល់ទៅ 12.76% ដែលធ្វើអោយតម្លៃវាឡើងលើស $1,200។ ការឡើងថ្លៃនេះគឺដោយសារការធ្វើតេស្តសាកល្បងចុងក្រោយរបស់ព្រឹត្តិការណ៏The Merge បានសម្រេចយ៉ាងរលូន។គួរអោយដឹងផងដែរថា The merge គឺជាព្រឹត្តិការណ៏ធំមួយរបស់ គម្រោង Ethereum ដែលនឹងប្តូរខ្លួនពី POW(Proof of Work) ទៅ POS(Proof

Read more

NFT CryptoPunks ទើបលក់ចេញក្នុងតម្លៃ 2.6 លានដុល្លារកំឡុងពេលដែល Collection វាកំពុងតែឡើងថ្លៃបន្តិចម្តងៗ

ការលក់ NFT រូបស្វាដែលមានលេខសម្គាល់ 4464 ឈ្មោះវាគឺ Punk 4464 ចាត់ទុកថាជាការលក់ដ៏ធំមួយនៅលំដាប់លេខ5 នៅក្នុង Collection NFT ដែលមានឈ្មោះថា CryptoPunk។ NFT មួយនេះលក់ចេញក្នុងតម្លៃ 2,500 ETH (ប្រហែល 2.6 លានដុល្លារ)។

Read more