កាក់គ្រ៊ីបតូនិងភាគហ៊ុនបច្ចេកវិទ្យាបានធ្លាក់ថ្លៃក្រោយមានដំណឹងនេះ

ថ្ងៃនេះកាក់ BTC ធ្លាក់ថ្លៃមកនៅត្រឹម 96,000$ និងភាគហ៊ុនបច្ចេកវិទ្យាដ៏ទៃផ្សេងទៀតក៏ធ្លាក់ថ្លៃដូចគ្នាដោយសារតែពត៏មានសេដ្ធកិច្ចទាំងនេះ។តួលេខសេដ្ធកិច្ចមិនសូវល្អដែលធ្វើអោយអ្នកវិនិយោគភ័យខ្លាចFED ពន្យាពេលនៃការបញ្ចុះអត្រាការប្រាក់។ តួលេខ PMI ក្នុងខែធ្នូឡើងដល់ 54.1 ដែលកាលពីខែវិច្ឆិកាតហរឹមតែ 52.1 ប៉ុណ្ណោះ។និងតួលេខនៃការជ្រើសរើសបុគ្គលិកថ្មីមានការកើនឡើង។តួលេខទាំងនេះធ្វើអោយអ្នកវិនិយោគមិនគិតថា FED នឹងកាត់បណ្ថយអត្រាការប្រាក់មុនខែមិថុនានោះទេ។ពួកគេមានសង្ឃឹមតិចជាង 50%​ដែល FED នឹងកាត់បន្ថយអត្រាការប្រាក់។ ប្រភព: Finance

Read more

គម្រោង Pump fun បានវេរកាក់ Sol ចូល Kraken ចំនួន 300 លានដុល្លារ

Pump fun គឺជាវេបសាយបង្កើតនិងជួញដូរកាក់ប្រភេទ Meme ក្នុង Blockchain Solana។គម្រោងនេះទទួលបាន Fee ពីការជួញដូរកាក់។ថ្ងៃនេះវាបានកាក់ Sol ចំនួន​ 120,000 SOL ឬ ជាង 14 លានដុល្លារទៅកាន់វេបសាយ Kraken។ គិតតាំងពីដើមមកវាបានវេរកាក់ចូលវេបសាយជួញដូរគ្រ៊ីបតូចំនួន 1,500,893

Read more

ប្រទេសចិនចាប់ផ្តើមរឹតបន្ទឹងច្បាប់នៃជួញដូរកាក់គ្រ៊ីបតូ

ប្រទេសចិនចាប់ផ្តើមរឹតបន្ទឹងច្បាប់នៃការជួញដូរកាក់គ្រ៊ីបតូតាមរយ:ការបង្ក់ើតច្បាប់ត្រួតពិនិត្រទៅលើ់ការជួញដូរ Forex។ និយតករការជួញដូររូបិយវត្ថុក្រៅប្រទេសរបស់ចិនបានចេញច្បាប់អោយធនាការកណ្តាលត្រួតពិនិត្រទៅលើគ្រប់ស្ដានភាពនៃការជួញដូរកាក់គ្រ៊ីបតូដែលនឹងធ្វើអោយការជួញដូរកាក់គ្រ៊ីបតូកាន់់តែមានភាពលំបាកជាងមុន។ និយតករនឹងត្រួតពិនិត្រគ្រប់សកម្មភាពដែលទាក់ទងនឹងការលេងល្បែង​ ធនាការក្រោមដី និងការវេរកាក់គ្រ៊ីបតូខុសច្បាប់ឆ្លងប្រទេស។ និយតករចិននឹងត្រួតពិនិត្រទៅតាមអត្តសញ្ញាណជាបុគ្គល ឬ​ជាស្ថាប័នដោយផ្តោតទៅលើប្រភពចំណូល​ ក៏ដូចជាភាពញឹកញាប់នៃការជួញដូរ។ គួរអោយដឹងផងដែរថាប្រទេសចិនមានកាក់ BTC ចំនួន​ 194,000 ដោយបានពីការចាប់បទល្មើសផ្សេងៗ។ប្រទេសចិនមិនបានទិញកាក់ BTC នោះទេ។សព្វថ្ងៃចិនមានកាក់ BTC ច្រើនជាងគេបន្ទាប់ពីសហរដ្ធអាមេរិក។ ប្រភព: Cointelegraph

Read more

ធនាគារធំជាងគេរបស់អាឡឺម៉ង់បង្កើត Blockchain Layer2 ក្នុង Ethereum

Deutsche Bank គឺជាធនាគារធំជាងគេរបស់ប្រទេសអាឡឺម៉ង់បានបង្កើត Blockchain Layer2 របស់ខ្លូនក្នុង Blockchain Ethereum។ការបង្កើតនេះធនាគារបានប្រើប្រាស់បច្ចេកវិទ្យា ZKsync។ ធនាគារនេះបង្កើត Blockchain ខ្លួនឯងដោយសារអត់ចង់ទៅប្រើប្រាស់ Blockchain សាធារណ:ដោយចាំបាច់ត្រូវធ្វើតាមលក្ខខណ្ធរបស់គេ និង រឿងទាក់ទងនឹងសុវត្ថិភាព។ប្រព័ន្ធថ្មីនេះគឺជាផ្នែកមួយនៃគម្រោង Dama2 ដែលជាប់គ្នាជាមួយគម្រោង Guardian នៅសិង្ហបុរី។

Read more

កាក់ BTC ឡើងថ្លៃខ្លាំងក្រោយពេលមានរឿងនេះ

កាក់ BTC ឡើងថ្លៃខ្លាំងក្រោយពេលអ្នកវិនិយោគមានសង្ឈឹមកាន់តែខ្ពស់ថាលោក Donald Trump នឹងបញ្ជាអោយយកកាក់ BTC ជាទ្រព្យបម្រុងរបស់សហរដ្ធអាមេរិកនៅថ្ងៃទីមួយក្រោយពេលលោកឡើងកាន់តំណែង។ យោងតាមលោក Jack Mallers ដែលជាស្ថាបនិកនិងនាយកប្រតិបត្តិរបស់ Strike បានអោយដឹងថាលោក Trump អាចនឹងប្រើច្បាប់ Dollar Stabilization Act (រក្សាលំនឹងលុយដុល្លារ)

Read more

ក្រុមហ៊ុន Coinbase នៅអឺរ៉ុបត្រៀមឈប់ផ្តល់សេវាកម្មលើកាក់ USDT

ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូនៅអឺរ៉ុបត្រៀមនឹងឈប់ផ្តល់សេវាកម្មទៅលើកាក់ Stable Coin ដែលមិនទទួលបានច្បាប់នៅអ៊ឺរ៉ុប។ ក្រុមហ៊ុន Coinbase អឺរ៉ុប, Coinbase អាឡឺម៉ង់, និងក្រុមហ៊ុនរក្សាកាក់អន្តរជាតិរបស់ Coinbase នឹងដកកាក់ USDT, PAX, PYUSD, GUSD, GYEN និង DAI ចេញពីការផ្តល់សេវាកម្មរបស់ខ្លួនដោយសារតែកាក់ទាំងនេះត្រូវបានហាមឃាត់ពីនិយតករ

Read more

ម្ចាស់ភាគហ៊ុន Microsoft នឹងបោះឆ្នោតសម្រេចថាក្រុមហ៊ុនគួរទិញ BTC ឬអត់នៅយប់ថ្ងៃនេះ

ម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេមួយក្នុងលោកនឹងបោះឆ្នោតទៅលើការសម្រេចថាក្រុមហ៊ុនគួរទិញកាក់ BTC ឬអត់ថ្ងៃនេះម៉ោង 11:30 យប់។ សំណើរសុំវិនិយោគលើកាក់ BTC នេះត្រូវបានស្នើរដោយ មជ្ឈមណ្ឌលជាតិសម្រាប់ការស្រាវជ្រាវគោលនយោបាយសាធារណៈ ដោយក្នុងសំណើរនោះបានអោយដឹងថាកាក់ BTC គឺទ្រព្យសម្បត្តិដែលល្អក្នុងការប្រឆាំងនឹងអតិផរណា។ ទោះបីជាមានការស្នើរបែបនោះក៏ដោយក៏ថ្នាក់ដឹកនាំរបស់ Microsoft បានណែនាំអោយអ្នកវិនិយោគបោះឆ្នោតប្រឆាំងនឹងសំណើរនេះព្រោះក្រុមហ៊ុនបានសិក្សាដើម្បីធ្វើការវិនិយោគទៅលើទ្រព្យសម្បត្តិនានាដែលរួមទាំង BTC ផងដែរ។ លោក

Read more

កាលបរិច្ឆេទសំខាន់បន្ទាប់ដែលអ្នកវិនិយោគគ្រ៊ីបតូគួរតាមដាន

កាក់គ្រ៊ីបតូបានឡើងថ្លៃខ្លាំងរហូតធ្វើអោយកាក់ BTC ឡើងដល់ទៅ 100,000 $ ក្នុងមួយកាក់។ហេតុផលមួយដែលធ្វើអោយកាក់ឡើងថ្លៃក៏មកពីលោក Donald Trump បានឈ្នះឆ្នោតហើយស្ថាប័នវិនិយោគផ្សេងៗក៏បានចាប់អារម្មណ៏មកវិនិយោគជាមួយកាក់គ្រ៊ីបតូផងដែរ។ជាមួយនឹងការវិនិយោគពីសំណាក់ស្ថាប័នវិនិយោគ អ្នកវិនិយោគទូទៅក៏វិនិយោគមិនចាញ់ស្ថាប័នវិនិយោគផងដែរជាតួលេខ BTC ETF របស់សហរដ្ធអាមេរិកមានកាក់ BTC ដល់ទៅជាង 1.1 លានកាក់ BTC ដែលជាចំនួនមួយច្រើនជាង Satoshi

Read more

តើត្រូវធ្វើដូចម្តេចបើសិនជាយើងមិនអាចចូលប្រើប្រាស់ Binance បាន

ថ្ងៃនេះយើងមកដឹងពីវិធីខ្លះៗដើម្បីអាចចូលប្រើប្រាស់ Binance ឬ វេបសាយជួញដូរគ្រ៊ីបតូផ្សេងៗក្នុងករណី Internet របស់យើងមិនអនុញ្ញាត្តិអោយចូលប្រើប្រាស់។ ករណីដែល Internet មិនអោយយើងចូលប្រើប្រាស់វេបសាយណាមួយគឺអាចមកពីច្បាប់ប្រទេសយើងមិនទាន់ទទួលស្គាល់វេបសាយណាមួយថាស្របច្បាប់ដូច្នេះគឺតម្រូវអោយក្រុមហ៊ុនផ្តល់សេវា Internet ផ្តាច់មិនអោយយើងភ្ជាប់ទៅវេបសាយនោះបាន។ ដូចក្នុងករណីបើ Internet របស់អ្នកមិនអនុញ្ញាត្តិអោយចូលប្រើប្រាស់ Binance បានគឺអ្នកអាចស្វែងរកក្រុមហ៊ុន ផ្តល់សេវា Internet ផ្សេងដែលអាចអោយអ្នកចូលប្រើប្រាស់ Binance

Read more

ចេកមួយផ្លែនេះមានតម្លៃ 6.2 លានដុល្លារហើយម្ចាស់របស់វាបានបរិភោគក្រោយពេលទិញ

ចេកពណ៍លឿនមួយផ្លែដែលមានស្កុតបិទជាប់នឹងជញ្ជាំងដែលជាស្នាដៃរបស់សិល្បករជនជាតិអុីតាលីឈ្មោះ Maurizio Cattelan ត្រូវបានលោក Justin Sun ដែលជាម្ចាស់គម្រោង Tron ក៏ដូចជា CEX ឈ្មោះ HTX ទិញក្នុងតម្លៃ 6.2 លានដុល្លារ។ក្រោយពេលទិញរួចលោក Justin Sun បានយកចេកដែលបានបិទនៅជញ្ជាំងនោះមកខាំអស់មួយម៉ាត់ហើយទុកពាក់កណ្តាលទៀត។ ចេកនោះមានឈ្មោះផ្នែកសិល្ប:ថា Comedian

Read more