ការទស្សន៏ទាយពីរនេះបានចម្លើយដូចគ្នាថាកាក់ Bitcoin អាចធ្លាក់ថ្លៃដល់ 1មុឺនដុល្លារ។

មិនមែនជាដំបូន្មានហិរញ្ញវត្ថុទេ។

យោងទៅតាមការវាស់ស្ទង់មតិទៅលើអ្នកវិនិយោគទៅលើកាក់គ្រីបតូរបស់ស្ថាប័នពីរគឺ Wu Blockchain(ស្រង់មតិលើប្រជាជនចិន) និង Bloomberg MLIV Pulse(ស្រង់មតិនៅWall Street សហរដ្ធអាមេរិក) បានអោយដឹងថាពួកគេគឺមានគម្រោងទិញBitcoin ក្នុងតម្លៃដែលថោកបើទោះបីជាទីផ្សាររបស់ Bitcoin មិនសូវល្អ រួមជាមួយនឹងការហាមឃាត់ពីច្បាប់ប្រទេសខ្លួនក៏ដោយ។ពាក្រដែលថោករបស់ពួកគេគឺ ក្បែរ 1មុឺនដុល្លារក្នុង 1BTC។

Wu Blockchainបាន​​​ធ្វើការស្រង់មតិទៅលើប្រជាជនចិនក្នុងបណ្តាញសង្គមចំនួន 2,200 នាក់ក្នុងនោះមាន 8% ដែលព្រមទិញកាក់ Bitcoin ក្នុងតម្លៃ $18,000, 26% ទៀតរងចាំតម្លៃវាធ្លាក់ដល់ $15,000 ហើយដល់ទៅជាង 40%ទៀតរងចាំទិញក្នុងតម្លៃ $10,000។

ចំណែក Bloomberg MLIV Pulse ដែលបានធ្វើការស្រង់មតិដូចគ្នាកាលពីដើមខែកក្កដាបានរកឃើញលទ្ធផលស្រដៀងគ្នាទៅនឹង Wu Blockchain ដែរ ដែលក្នុងនោះ60% នៃអ្នកចូលរួមសរុប 950 នាក់បានរងចាំទិញBitcoin ក្នុងតម្លៃ $10,000។ យោងទៅតាមទិន្នន័យon-chain network បានរកឃើញថា អ្នកវិនិយោគសហរដ្ធអាមេរិកមានការគាំទ្រលើ Bitcoin ជាងប្រទេសនៅផ្នែកអាស៊ីតាំងពីខែមិថុនា 2022។

បើប្រើ Technical Graph ក៏បានបង្ហាញដែលថាBTC អាចធ្លាក់ថ្លៃរហូតដល់ $13,000 ក្នុងខែ កញ្ញាដែលនឹងមកដល់នេះ។

ប្រភព: https://cointelegraph.com/news/two-bitcoin-price-prediction-polls-same-outcome-10k-btc-is-coming