ពូទីន បានចុះហត្ថលេខាលើច្បាប់រារាំងការចាយវាយកាក់គ្រីបតូក្នុងប្រទេសរុស្ស៊ី

រដ្ធាភិបាលរុស្ស៊ីបានប្រឹក្សាពីច្បាប់គ្រីបតូអស់រយពេលជាយូរមកហើយគ្រាន់តែមិនទាន់សម្រេចសេចក្តីតែថ្ងៃដែលរងចាំក៏បានមកដល់។ នាយករដ្ធមន្ត្រី រុស្ស៊ី ពូទីនបានចុះហត្ថលេខាលើច្បាប់រារាំងមិនអោយមានការទិញឬលក់ របស់ប្រើប្រាស់ ឬ សេវាផ្សេងៗជាកាក់គ្រីបតូជាដាច់ខាត។ ប្រទេសរុស្ស៊ីគឺជាប់ជាប្រទេសដែលគេតាមសង្កេតមើលទាក់ទងនឹងកាក់គ្រីបតូតាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយគ្រែនមកម្ល៉េះរហូតបានធ្វើអោយវេបសាយទិញលក់កាក់ធំដូចជា​Binance, Coinbase បានបិទមិនអោយប្រើប្រាស់Platform បានពេញលេញល្អ។ ច្បាបើប្រទេសនេះទាក់ទងនឹងគ្រីបតូគឺពិបាកយល់ណាសព្រោះមុននឹងធនាគារកណ្តាលវាបានប្រកាសបិទមិនអោយមានការជីកBitcoin និង វេរកាក់អោយគ្នា តែកាលពីដើមឆ្នាំក្រសួងហរិញ្ញវត្ថុរបស់វាបានអោយដឹងថា “ចាំបាច់ត្រូវតែអនុញ្ញាត្តិអោយបានការអភិវឌ្ឃលើបច្ចេកវិទ្យាគ្រីបតូ។” ហើយ ពូទីនក៏បានបង្ហាយពីរីករាយទាក់ទងនឹងការជីកកាក់ BTC ក្នុងប្រទេសរុស្ស៊ីផងដែរព្រោះប្រទេសនេះមានអំណោយផលលើផ្នែកថាមពល

Read more