Binance បានបញ្ឈប់បុគ្គលិកចំនួន 1,000 រូបនឹងថ្នាក់ដឹកនាំធំៗមួយចំនួនទៀតបានចុះពីតំណែង

The Wall Street Journal របស់សហរដ្ធអាមេរិកបានរាយការណ៏ពីថ្ងៃសៅរ៏កន្លងមកនេះថា Binance បានបញ្ឈប់ការងារបុគ្គលិកចំនួន 1 ពាន់រូបហើយអាចនឹងមានគម្រោងបញ្ឈប់ការងារបុគ្គលិកដល់ទៅ 1/3 នៃបុគ្គលិកទាំងអស់។ Binance មានបុគ្គលិកចំនួន8,000 នាក់មុននឹងបញ្ឈប់ការងារបុគ្គលិកឡើកនេះ។ការបញ្ឈប់ការងារបុគ្គលិកឡើកនេះបានធ្វើអោយអ្នកវិនិយោគមានភាពព្រួយបារម្ភយ៉ាងខ្លាំងពីអនាគតរបស់ Exchange មួយនេះ។

Uniswap គម្រោង Dapp ក្នុង Ethereum បានបញ្ចេញមុខងារថ្មីដែលអ្នកប្រើប្រាស់ប្រាថ្នាចង់បានដែលហៅថា UniswapX ជាមុខងារនេះអ្នកប្រើប្រាស់អស់បារម្ភរឿង Gas fee, ផ្តល់ជូនតម្លៃដ៏ល្អនៅពេលដូរកាក់, បន្ថែមមុខងារ Bridge កាក់ និង ការពារការវាយប្រហារបែប MEV (Maximal Extractable Value)។

ធនាគារ ​Shinhan របស់កូរ៉េខាងត្បូងបានធ្វើការសាកល្បងនៃការទូទាត់កាក់ Stable Coin ដោយប្រើប្រាស់ Blockchain Hedera Network។

កាក់ ARKM មានដាក់អោយទិញលក់ក្នុង Binance ហើយ។

ប្រភព

https://www.reuters.com/technology/binance-lays-off-over-1000-employees-wsj-2023-07-14/