ពត៏មានគ្រ៊ីបតូសំខាន់ប្រចាំថ្ងៃទី 7 ខែកក្កដា

Binance បានដាក់អោយអ្នកប្រើប្រាស់អាចវេរកាក់ BTC ដោយប្រើប្រាស់ Lightning Network។ Lightning Network គឺជាបច្ចេកវិទ្យាដែលជួយអោយការវេរកាក់ BTC អស់ Gas fee ថោកនិងមានល្បឿនលឿនឬយើងអាចហៅវាថាជា Blockchain Layer2 របស់ Bitcoin ។

ទីបំផុតការរងចាំបានមកដល់ហើយ Bit DAO បានដាក់អោយប្រើប្រាស់ Blockchain ថ្មីរបស់ខ្លួនឈ្នោះ Mantle ជាផ្លូវការដោយ Blockchain នេះមានកាក់ឈ្មោះ MNT សព្វថ្ងៃកាក់នេះមានការទិញលក់ក្នុង Bybit គម្រោងនេះមាន DAPP ជាច្រើនដែលអ្នកអាចមើលបានតាមតំណនេះ។

ក្រុមហ៊ុន Celsius ចាប់ផ្តើមលក់កាក់ Altcoinរបស់ខ្លួនដើម្បីទៅទិញ BTC និង ETH ដែលមានដូចជា 1.27M $LINK ($8.5M), 2.83M $SNX ($7.84M), 12,597 $BNB ($3M), 4.45M 1INCH ($2.26M), 8.53M $ZRX ($1.9M), and 439K $FTX ($713K) បានវេរទៅ exchange OKEx។

គម្រោង Celo Blockchain បានដាក់គម្រោងប្តូរឈប់ប្រើប្រាស់ Blockchain របស់ខ្លួនដើម្បីទៅបង្កើត Blockchain Layer2 របស់ Ethereum។

ធនាគារសហរដ្ធអាមេរិកចង់ងាកមកប្រើ Blockchain XRP វិញបន្ទាប់ពីគម្រោងនេះបានឈ្នះក្តីលើ SEC។