NFT CryptoPunks ទើបលក់ចេញក្នុងតម្លៃ 2.6 លានដុល្លារកំឡុងពេលដែល Collection វាកំពុងតែឡើងថ្លៃបន្តិចម្តងៗ

ការលក់ NFT រូបស្វាដែលមានលេខសម្គាល់ 4464 ឈ្មោះវាគឺ Punk 4464 ចាត់ទុកថាជាការលក់ដ៏ធំមួយនៅលំដាប់លេខ5 នៅក្នុង Collection NFT ដែលមានឈ្មោះថា CryptoPunk។ NFT មួយនេះលក់ចេញក្នុងតម្លៃ 2,500 ETH (ប្រហែល 2.6 លានដុល្លារ)។ NFT មួយនេះគឺជា NFT ដែលកម្រលំដាប់លេខ32 ក្នុងចំណោមNFT ទាំង 10,000។ យោងទៅតាមការវិភាគពីតម្លៃ NFT ការទិញលក់ឡើកនេះគឺវាមិនថ្លៃពេក ហើយ ក៏មិនថោកពេកដែរ។អ្នកវិភាគ DeepNFTValue បានអោយដឹងថា NFT មួយនេះតម្លៃវាគឺអាចបាន 2595 ETH (ប្រហែល 2.7 លានដុល្លារ) ដែលអាចចំណេញបាន 4% នៃតម្លៃដែលបានទិញ។

អ្នកទិញNFT មួយនេះមានឈ្មោះថា Zoomc ដែលជាមហាសេដ្ធី Crypto ដែលគាត់មាន CryptoPunk ដល់ទៅ 24 ក្នុង Wallet និង 113 Meebits។

ចង់ដឹងថាគេយកNFT ទៅធ្វើអីខ្លះអាចមើលវីដេអួខាងក្រោម។

Sambat Lim youtube channel

ប្រភព: https://www.coindesk.com/business/2022/07/13/rare-cryptopunk-sells-for-26m-as-collection-continues-resurgence