កាក់ETH ឡើងថ្លៃដល់ទៅ 12% ក្រោយការធ្វើតេស្តចុងក្រោយរបស់ The Merge បានបញ្ចប់ដោយរលូន។

Ethereum (ETH) បានឡើងថ្លៃដល់ទៅ 12.76% ដែលធ្វើអោយតម្លៃវាឡើងលើស $1,200។ ការឡើងថ្លៃនេះគឺដោយសារការធ្វើតេស្តសាកល្បងចុងក្រោយរបស់ព្រឹត្តិការណ៏The Merge បានសម្រេចយ៉ាងរលូន។គួរអោយដឹងផងដែរថា The merge គឺជាព្រឹត្តិការណ៏ធំមួយរបស់ គម្រោង Ethereum ដែលនឹងប្តូរខ្លួនពី POW(Proof of Work) ទៅ POS(Proof of Stake) ដែលនឹងបង្កើតឡើងនៅខែ កញ្ញាខាងមុខនេះ។

នៅពេល Ethereum ប្តូរខ្លួនពី Proof Of Work ទៅ Proof Of Stake នោះអ្នកដែលជីកកាក់នេះនឹងមិនអាចជីកបានទៀតឡើយ។ការប្តូរនេះវាជួយអោយ Ethereum Blockchain អាចពង្រីកខ្លួនបានយ៉ាងល្អជាងមុន និង​កាត់បន្ថយថាមពលនៃការជីកកាក់បានយ៉ាងច្រើនដែលត្រូវនឹងConcept របស់ Elon Musk ទៀតផង តែវាផ្តល់ផលប៉ះពាល់ខ្លាំងដល់អ្នកជីកកាក់ ETH។

ប្រភព: https://decrypt.co/105172/ethereum-jumps-merge-event-fast-approaches