Uniswap កំពុងរកមូលនិធិវិនិយោគថ្មីជាមួយការវាយតម្លៃក្រុមហ៊ុនទៅជា Unicorn

UNISWAP(មានកាក់ឈ្មោះ UNI) គឺជាគម្រោង DEX ដ៏ធំមួយ និង​ មានឈ្មោះល្បីដល់អ្នកលេង Web3 បានកំពុងតែស្វែងរកមូលនិធិវិនិយោគថ្មីមកវិនិយោគលើគម្រោងរបស់ខ្លួនដើម្បីពង្រីកអាណាចក្រ Defi របស់ខ្លួន។

Uniswap Labs គឺជាឈ្មោះក្រុមហ៊ុន Startup នៅពីក្រោយ Uniswap បានកំពុងតែទាក់ទងទៅកាន់អ្នកវិនិយោគមួយចំនួនហើយដើម្បីបង្កើនការវិនិយោគពី 100 លានដុល្លារ ទៅជា 200 លានដុល្លារនៅវគ្គ Equity round(វគ្គលក់Stock ជូនអ្នកវិនិយោគ)កាលពីថ្ងៃទី 29 កន្លងទៅ។

Uniswap Labs បានធ្វើការជាមួយក្រុមហ៊ុនវិនិយោគ Polychain និង មូលនិធិដ៏ធំមួយនៅសិង្ហបុរីដើម្បីជួយដល់ព្រឹត្តិការណ៏រកអ្នកវិនិយោគអោយខ្លួនដែលនឹងមកដល់ឆាប់ៗនេះ។Uniswap Labs បានវាយតម្លៃក្រុមហ៊ុនរបស់ខ្លួនចំនួន 1 ពាន់លានដុល្លារ។

ការរកមូលនិធិលើកនេះគឺ Uniswap នឹងយកលុយទាំងនេះទៅបង្កើត Defi Tool ថ្មីៗ និង NFT Offering ដល់Uniswap។គួរអោយដឹងផងដែរថាសព្វថ្ងៃUniswap មានTrading Volumes ចំនួន 1.1 ពាន់លានដុល្លារឬជាង 57% នៃការTrade Volume របស់DEX លើលោកបូកបញ្ចូលគ្នារីឯ Curve ឈរលំដាប់លេខពីរ។

Uniswap បានបង្កើតឡើងនៅឆ្នាំ 2018 និង បានទទួលការវិនិយោគពីAmerican crypto-focused investment firm Paradigm នៅឆ្នាំ 2019, 2022 បានទទួលការវិនិយោគក្នុងSeries A funding ពីក្រុមហ៊ុន Andreessen Horowitx និងបានការវិនិយោគផ្សេងៗដួចជា Paradigm, USV, Version One, Variant, Parafi Capital។

ប្រភព: https://cointelegraph.com/news/dex-dev-uniswap-labs-looks-for-new-funding-at-unicorn-valuation-report