អតីតអ្នកបង្កើតគម្រោង កាក់ XRP បានលក់កាក់XRP អស់ហើយ

ថ្ងៃដែលអ្នកវិនិយោគលើកាក់ XRP រងចាំបានមកដល់ក្រោយពេលដែលWallet របស់អតីតម្ចាស់គម្រោងសល់កាក់ XRP តែ​47.7 XRP ដែលត្រូវនឹង 17 ដុល្លារ។

លោកMcCaleb ដែលជាអតីតម្ចាស់គម្រោង XRP បានធ្វើការវេរកាក់ XRP ចេញពីWallet លោកជាលើកចុងក្រោយចំនួន 1.1 លានXRP (404,000ដុល្លារ )កាលពីថ្ងៃអាទិត្រវេលាម៉ោង 18:31 UTC។ Jed McCaleb តែងតែបានលក់កាក់ XRP ដែលខ្លួនមានជារឿយតាំងពីមានដល់ទៅ 9 ពាន់លានកាក់រហូតនៅសល់តែ 47.7 កាក់តាំងពីបានចាកចេញពីតំណែង ក្នុង RIPPLE នៅឆ្នាំ 2014 មកម្ល៉េះដើម្បីទៅបង្កើតគម្រោងថ្មីដែលមានឈ្មោះថា Stellar(XLM) មួយឆ្មាំក្រោយពីចេញពី Ripple។

កាក់ដែលMcCaleb មានគឺស្មើនឹង18.6 % នៃកាក់XRP ដែលមានការជូញដូរហើយការលក់របស់លោកគឺជាមូលហេតុមួយដែលធ្វើអោយតម្លៃកាក់នេះចេះតែចុះទៅៗផងដែរ។

ហើយកាក់លក់អស់របស់លោកលើកនេះគឺជាបំណងអ្នកដែលវិនិយោគលើកាក់នេះបានប៉ងផងដែរ។

ប្រភព: https://cryptonews.com/news/xrp-fans-celebrate-as-ripple-co-founder-finally-dumps-remaining-tokens.htm