ក្រសួងហិរញ្ញវត្ថុចក្រភពអង់គ្លេសមិនយល់ស្របតាមការផ្តល់ច្បាប់ដល់គ្រ៊ីបតូដោយចាត់ទុកថាជាល្បែង

រដ្ធបាលរបស់ចក្រភពអង់គ្លេសច្រានចោលនៅគំនិតផ្តល់ច្បាប់ដល់គ្រ៊ីបតូក្នុងប្រភេទជាល្បែង។លោក Andrew Griffith ជារដ្អមន្ត្រីហិរញ្ញវត្ថុចក្រភពអង់គ្លេសបានថ្លៃងថាលោកពិតជាមិនយល់ព្រមទៅលើគំនិតដោយផ្តល់ច្បាប់ទៅលើគ្រ៊ីបតូក្នុងប្រភេទជាល្បែងលោកចង់អោយចាត់ទុកគ្រ៊ីបតូអោយដូចទៅនឹងសេវាកម្មហិរញ្ញវត្ថុផ្សេងទៀតជាជាងធ្វើផ្ទុយពីច្បាប់របស់ប្រទេសនានាផ្សេងទៀត។ការដែលដាក់ថាគ្រ៊ីបតូជាល្បែងនោះវានឹងមិនបានបង្ហាញអោយឃើញពីហានិភ័យច្បាស់នោះទេដូចក្នុងករណីដែល FTXបានក្ស័យធនកាលពីឆ្នាំមុនជាដើម។ ប្រទេសគុយវ៉ែតបានធ្វើការបិទរាល់ការវេរកាក់គ្រ៊ីបតូ និង ទ្រព្យសម្បត្តិឌីជីថលផ្សេងៗទៀតក្នុងប្រទេស។ ស្ថាប័នធនាគារដែលប្រើប្រាស់បច្ចេកវិទ្យា Blockchain របស់មីយ៉ាន់ម៉ាមុនគេបង្អស់ឈ្មោះ Spring Development Bank បានអោយដឹងថាខ្លួននឹងបើកដំណើរការសាកល្បងជាលើកដំបូងនៅថ្ងៃទី 22 នេះដោយប្រើប្រាស់ Polygon Blockchain ដោយនឹងមានកាក់

Read more

ធនាគាររបស់បារាំង Societe Generale បានសិទ្ធិទាក់ទងនឹងគ្រ៊ីបតូ

Societe Generale គឺជាធនាគារធំលំដាប់ទីបីរបស់បារាំងទទួលបានសិទ្ថិស្របច្បាប់ក្នុងការផ្តល់សេវាកម្មទាក់ទងនឹងគ្រ៊ីបតីដូចជាទិញលក់, ប្តូរ និង រក្សាកាក់គ្រ៊ីបតូ។ធនាគារនេះគឺជាក្រុមហ៊ុនទីមួយហើយដែលទទួលបានសិទ្ថិនេះខណ:ដែរក្រុមហ៊ុនផ្សេងទៀតដូចជា Binance នៅមិនទាន់បានសិទ្ធិនៅប្រទេសបារាំងនៅឡើយ។ ការរងចាំបានមកដល់គម្រោង Linea បានបើក Mainnet របស់ខ្លួនជាផ្លូវការជាមួយនឹងការចែក NFT សម្រាប់អ្នកដែលបានចូលរួម Testnet របស់គម្រោងក្នុងកំឡុងពេល 9 សប្តាហ៏កន្លងមកនេះដោយវាបែងចែក NFT

Read more

ពត៏មានគ្រ៊ីបតូសំខាន់ប្រចាំថ្ងៃទី 7 ខែកក្កដា

Binance បានដាក់អោយអ្នកប្រើប្រាស់អាចវេរកាក់ BTC ដោយប្រើប្រាស់ Lightning Network។ Lightning Network គឺជាបច្ចេកវិទ្យាដែលជួយអោយការវេរកាក់ BTC អស់ Gas fee ថោកនិងមានល្បឿនលឿនឬយើងអាចហៅវាថាជា Blockchain Layer2 របស់ Bitcoin ។ ទីបំផុតការរងចាំបានមកដល់ហើយ

Read more

សរុបពត៏មានធំប្រចាំសប្តាហ៏ទី 3 ខែ មិថុនា

ក្នុងសប្តាហ៏នេះមានរឿងជាច្រើនបានកើតឡើងចំពោះគ្រ៊ីបតូហើយរឿងដែលគួរអោយចាប់អារម្មណ៏ធំៗគឺមានដូចខាងក្រោម រឿងទីមួយដែលធ្វើអោយកាក់ BTC ឡើងថ្លៃក្នុងសប្តាហ៏នេះគឺក្រុមហ៊ុនវិនិយោគដូចជា BlackRock បានស្នើសុំបើកសេវាកម្មជួញដូរកាក់ BTC – Bitcoin Spot ETF ដោយបានការសហការជាមួយក្រុមហ៊ុនធំផ្សេងទៀតដូចជា Fidelity, Invesco, Wisdom Tree និង Valkyrie ក៏បានស្នើសុំសូមSEC បើកដូចគ្នាដែរ។

Read more

មកដឹងមូលហេតុដែលធ្វើអោយកាក់គ្រ៊ីបតូធ្លាក់ថ្លៃថ្ងៃនេះ

កាក់ BTC បានធ្លាក់ថ្លៃដល់ទៅ 4.29% នៅថ្ងៃនេះនៅតម្លៃប្រមាណ 24,890 $ ហើយកាក់ផ្សេងៗក៏ធ្លាក់ថ្លៃដែរសូម្បីតែកាក់ USDT ក៏មិនអាចរក្សាតម្លៃអោយនៅ 1$ បានផងដែរ។យើងមកដឹងពីំមូលហេតុខ្លះនៃការធ្លាក់ថ្លៃនេះ។កាលពីយប់មិញមានការប្រជំុអំពីការគិតគូរទៅលើការតម្លើងឬបញ្ចុះអត្រាការប្រាក់ជាទូទៅបើចង់អោយកាក់ឡើងថ្លៃគឺត្រូវតែបញ្ចុះអត្រាការប្រាក់តែបើតម្លើងអត្រាការប្រាក់គឺកាក់នឹងចុះថ្លៃ។សម្រាប់ការប្រជំុយប់មិញនេះឬហៅថា FOMCគឺ FED សម្រេចថានឹងផ្អាកការតម្លើងអត្រាការប្រាក់តែនឹងតម្លើងចំនួនពីរដងទៀតនៅចុងឆ្នាំនេះដោយមានគោលដៅគឺតម្លើងអោយដល់ 5.6% មុនចុងឆ្នាំនេះ។ ហើយថ្ងៃនេះមានព្រឹត្តិការណ៏ប្លែកមួយទាក់ទងនឹងកាក់ Stable Coin

Read more

ធនាគារ Raiffeisenlandesank ផ្តល់សេវាវិនិយោគលើគ្រ៊ីបតូ

ធនាគាររបស់ប្រទេស អូទ្រីសឈ្នោះ Raiffeisenlandesbank Niederösterreich-Wien (RLB NÖ-Wien) ដែលបានបង្កើតឡើងតាំងពីឆ្នាំ 1900 កំពុងតែត្រៀមដាក់អោយប្រើនូវសេវាកម្មវិនិយោគលើកាក់គ្រ៊ីបតូដោយបានសហការជាមួយក្រុមហ៊ុនគ្រ៊ីបតូមួយក្នុងតំបន់ឈ្មោះ Bitpanda។ សេវាកម្មដែលធនាគារនេះផ្តល់ជូនគឺប្រៀបស្មើនឹងសេវាកម្មវិនិយោគលើភាគហ៊ុន, វិនិយោគលើរូបិយប័ណ្ណ, មាស និងវត្ថុធាតុដើមផ្សេងៗដែលធនាគារនេះមានផ្តល់ជូនដូចគ្នា។អ្វីដែលពិសេសជាងគេគឺអ្នកវិនិយោគអាចប្រើលុយតែ 1Euro ក៏អាចវិនិយោគបានដែរ ហើយកាក់ដែលធនាគារមានផ្តល់ជូនមានរហូតដល់ 2500ប្រភេទដែលរួមជាមួយ BTC និង

Read more

សរុបហេតុការណ៏សំខាន់ៗសម្រាប់ខែ មករា ដែលគួរតែតាមដាន

នៅក្នុងខែមករានេះយើងឃើញតម្លៃរបស់គ្រ៊ីបតូមួយចំនួនធំបានឡើងហើយក៏មានរឿងមិនល្អជាច្រើនបានកើតឡើង និង រឿងល្អដែលនឹងកើតឡើងផងដែរចឹងថ្ងៃនេះយើងមកមើកហេតុការណ៏សំខាន់ៗដែលគួរតែតាមដាននៅក្នុងខែមករា នេះទាំងអស់គ្នា។ ក្រុមហ៊ុន Genesis បានប្រកាសក្ស័យធនជាស្ថាពរ។ ក្រុមហ៊ុន Genesis មានក្រុមហ៊ុនមេរួមគ្នាជាមួយក្រុមហ៊ុន Coindesk ឈ្មោះ DCG – Digital Currency Group។Genesis នៅមានបំណុលជាប់ខ្លួនចំនួន 3 ពាន់លានដុល្លារ។DCG

Read more

ធនាគារផ្តល់សេវាសងលុយឆ្លងប្រទេសបានចេញគោលនយោបាយថ្មីអោយធនាគារអាចទិញ BTC ទុកបានច្រើនបំផុត 2% នៃចំនួនលុយរក្សាទុកទាំងអស់។

The Bank for International Settlements (BIS) បានចេញគោលនយោបាយថ្មីដោយអនុញ្ញាត្តិអោយធនាគារផ្សេងៗអាចតម្កល់លុយរបស់ពួកគេចំនួន 2% ជាគ្រ៊ីបតូ។ គោលនយោបាយថ្មីនេះត្រូវបានបង្កើតឡើងក្រោយការព្រឹក្សារដូវក្តៅជាលើកទីពីរទៅលើគោលនយោបាយនៃរបស់ធនាគារក្នុងការទិញ ឬ តម្កល់លុយជាគ្រ៊ីបតូ។ដោយកាលនោះ BIS បានអនុញ្ញាត្តិអោយធនាគាររក្សាគ្រ៊ីបតូតែ 1% ប៉ុណ្ណោះនៃទ្រព្យសម្បត្តិដែលពួកគេតម្កល់ហើយនឹងដាក់អោយប្រើនៅខែមករា ឆ្នាំ 2025។ ដូចដែលបានឃើញនិងឧបសគ្គជាច្រើនបានកើតឡើងទៅលើវិស័យគ្រ៊ីបតូក្នុងមួយរយ:ចុងក្រោយនេះ។តែវិស័យនេះនៅតែបន្តទៅមុខតទៅទៀត និង

Read more

Google បានសហការជាមួយ Coinbase ដើម្បីទទួលការបង់ប្រាក់ជាគ្រ៊ីបតូ

Google បានយកសេវាកម្មមួយរបស់ Coinbase ដែលមានឈ្មោះថា Coinbase Prime​ ដើម្បីជាវិធីសាស្ត្រក្នុងការទទួលការបង់ប្រាក់ទៅលើសេវាកម្មCloud របស់ខ្លួនជាគ្រ៊ីបតូ(BTC, ETH, Doge,Ape,Litcoin,USDC,USDT,SHIB, BCH,DAI)។ Google ត្រៀមនឹងបើកអោយប្រើមុខងារបង់លុយជាគ្រ៊ីបតូនេះនៅដើមឆ្នាំ 2023។សេវាកម្មនេះនឹងត្រូវបើកអោយប្រើប្រាស់ជាដំបូងជាមួយអតិថិជនដែលធ្វើការទាក់ទងនឹង Web3។ នាយកប្រតិបត្តិរបស់ Google បានអោយដឹងថា លោកចង់ឃើញដំណើរការនៃការបង្កើត Web3

Read more

ប្រជាជនលីបង់បានជ្រើសរើសគ្រីបតូក្នុងប្រទេសកំពុងជួបវិបត្តិសេដ្ធកិច្ចដ៏ធ្ងន់ធ្ងរ

ក្មេងៗដែលមានចំណាប់អារម្មណ៏លើបច្ចេកវិទ្យាបានផ្តល់ការចាប់អារម្មណ៏ងាកមកប្រើគ្រីបតូដោយសារតែលុយរបស់ប្រទេសខ្លួនមិនអាចរក្សាតម្លៃបានតទៅទៀត។កាលពីដើមអាទិត្រនេះរដ្ធាភិបាលប្រទេសលីបង់បានប្រកាសបិទធនាគារក្នុងស្រុកដោយសារតែហានិភ័យដែលកំពុងតែកើតមានចំពោះបុគ្គលិក និង អតិថិជនដែលធ្វើអោយពួកគេមិនអាចដកលុយបានឡើយ។ចំពោះកាលបរិច្ឆេទនៃការបើកធនាគារវិញពុំទាន់មានអ្នកដឹងនោះទេ។ទាំងនេះបានជាប្រជាជនលីបង់បែរការចាប់អារម្មណ៏មកលើគ្រីបតូវិញ។ឯអ្នកដែលចង់ដកលុយត្រូវដកជា ឆែកលុយដុល្លារហើយយកទៅលក់ខាតប្រហែល 20%។ឯអ្នកដែលមានលុយលីបង់(the lebanese pound) ហើយចង់យកទៅចាយត្រូវយកទៅចាយជាបន្ទាន់ព្រោះតម្លៃរបស់វាធ្លាក់ថ្លៃជារៀងរាល់ថ្ងៃដូច្នេះអ្នកដែលមានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យានាំគ្នាងាកមកប្រើគ្រីបតូជំនួសវិញ។ Mario Awad ជាអ្នកដែលមានលុយ Lebanese បានប្រាប់អ្នកសារពត៏មានថាមានអ្នកនយោបាយ មន្ត្រី និងបុគ្គលល្បីល្បាញជាច្រើនបានទិញកាក់ bitcoin និង Altcoins ផ្សេងកាលពីរយពេលថ្មីៗនេះ។ ក៏មានបុគ្គលម្នាក់ទៀតឈ្មោះ

Read more