មកដឹងមូលហេតុដែលធ្វើអោយកាក់គ្រ៊ីបតូធ្លាក់ថ្លៃថ្ងៃនេះ

កាក់ BTC បានធ្លាក់ថ្លៃដល់ទៅ 4.29% នៅថ្ងៃនេះនៅតម្លៃប្រមាណ 24,890 $ ហើយកាក់ផ្សេងៗក៏ធ្លាក់ថ្លៃដែរសូម្បីតែកាក់ USDT ក៏មិនអាចរក្សាតម្លៃអោយនៅ 1$ បានផងដែរ។យើងមកដឹងពីំមូលហេតុខ្លះនៃការធ្លាក់ថ្លៃនេះ។កាលពីយប់មិញមានការប្រជំុអំពីការគិតគូរទៅលើការតម្លើងឬបញ្ចុះអត្រាការប្រាក់ជាទូទៅបើចង់អោយកាក់ឡើងថ្លៃគឺត្រូវតែបញ្ចុះអត្រាការប្រាក់តែបើតម្លើងអត្រាការប្រាក់គឺកាក់នឹងចុះថ្លៃ។សម្រាប់ការប្រជំុយប់មិញនេះឬហៅថា FOMCគឺ FED សម្រេចថានឹងផ្អាកការតម្លើងអត្រាការប្រាក់តែនឹងតម្លើងចំនួនពីរដងទៀតនៅចុងឆ្នាំនេះដោយមានគោលដៅគឺតម្លើងអោយដល់ 5.6% មុនចុងឆ្នាំនេះ។

ហើយថ្ងៃនេះមានព្រឹត្តិការណ៏ប្លែកមួយទាក់ទងនឹងកាក់ Stable Coin ឈ្មោះ USDT រហូតធ្វើអោយវាមិនអាចរក្សាតម្លៃ 1$ បាន។ការធ្លាក់ថ្លៃនេះក៏ធ្វើអោយអ្នកវិនិយោគគ្រ៊ីបតូមានការព្រួយបារម្ភផងដែរ។តើកាក់ Stable Coin ដែលមានឈ្មោះល្បីក្នុងលោកធ្លាក់ថ្លៃដោយរបៀបណាយើងនឹងមកដឹងទាំងអស់គ្នា។

ប្រមាណជា 15 ម៉ោងមុនមាន Walletមួយ (0x3356) បានបង្កើត Address ថ្មីមួយដើម្បីដាក់កាក់ 52.5 លានកាក់ USDC ហើយបានទៅខ្ចីកាក់ USDT ចំនួន 40 លានកាក់ USDT ពី AAVE និង Compound ហើយក៏បានវេរកាក់ USDT ដែលខ្ចីនោះទៅ Coinbase និង Kraken។ កាក់ USDT បានធ្លាក់ថ្លៃភ្លាមៗក្រោយពេល Wallet មួយនោះបានវេរកាក់ចូលក្នុង Exchange ក្រោយមក Wallet នោះបានវេរកាក់ USDC ចេញពី Coinbase ចំនួន 25លាន USDC។ប្រមាណជា 7 ម៉ោងមុនមានការលក់កាក់ USDT ចំនួន 9.6 លានកាក់ពី Wallet ចំនួន 2 ក្នុងពេលតែមួយ។ក្រោយពេលកាក់ USDT ធ្លាក់ថ្លៃ CZSamSun ក៏បានបើក Short USDT ក្នុង AaveV2។ដោយឃើញ CZSamSun បើកShort ស្រាប់តែមាន wallet ០xd275 បានខ្ចី USDC ពី Aave និង Compound ដើម្បីទិញ USDT ដើម្បីគេងចំណេញ។កាក់ USDT ក៏បានត្រឡប់មករក្សាតម្លៃ1$ វិញបន្តិចៗហើយ។

រីឯកាក់ PEPE វិញគឺមាន Wallet មួយបានលក់កាក់ PEPE ដល់ទៅ 972.84 ពាន់លានកាក់ ដើម្បីទៅទិញ ETH ចំនួន 514 កាក់ឬ 848,000$ដោយតម្លៃនៅពេលលក់នោះគឺ 0.0000008718$ ក្នុងមួយ PEPE។ មានគេតាមដានថាអ្នកលក់នោះអាចជាអ្នកនៅផ្ទៃក្នុងរបស់គម្រោងកាក់ PEPE។

ប្រភព:

https://twitter.com/lookonchain/status/1669295890568445952?s=20