សរុបហេតុការណ៏សំខាន់ៗសម្រាប់ខែ មករា ដែលគួរតែតាមដាន

នៅក្នុងខែមករានេះយើងឃើញតម្លៃរបស់គ្រ៊ីបតូមួយចំនួនធំបានឡើងហើយក៏មានរឿងមិនល្អជាច្រើនបានកើតឡើង និង រឿងល្អដែលនឹងកើតឡើងផងដែរចឹងថ្ងៃនេះយើងមកមើកហេតុការណ៏សំខាន់ៗដែលគួរតែតាមដាននៅក្នុងខែមករា នេះទាំងអស់គ្នា។

ក្រុមហ៊ុន Genesis បានប្រកាសក្ស័យធនជាស្ថាពរ។ ក្រុមហ៊ុន Genesis មានក្រុមហ៊ុនមេរួមគ្នាជាមួយក្រុមហ៊ុន Coindesk ឈ្មោះ DCG – Digital Currency Group។Genesis នៅមានបំណុលជាប់ខ្លួនចំនួន 3 ពាន់លានដុល្លារ។DCG មានកាក់នៅក្នុងឃ្លាំងរបស់ខ្លួនដូចជា API3, HBAR, ZEC, FLOW, MANA

ក្រុមគម្រោង ETH Liquid Staking Deritives: LDO, RPL, FXS, SWISE, FIS, ANKR គឺមានកំពុងមានការចាប់អារម្មណ៏ពីសំណាក់អ្នកវិនិយោគដោយសារតែការប្រកាសពីការ Upgrase ETH Shanghai Hardforkដែលវានឹងបើកអោយអ្នកដែលបាន Stake កាក់អាចUnstake យកកាក់ទៅប្រើប្រាស់បាន។ក្នុងចំណោមគម្រោងទាំងនោះយើងឃើញមាន LDO គឺមានអ្នក Stake ច្រើនជាងគេដែលពេលអ្នកវិនិយោគ Stake ពួកគេនឹងបានកាក់ stETH ត្រឡប់មកវិញហើយអាចយកទៅដូរនៅក្នុង 1Inch បាន។ RPL បានដាក់លក់កាក់របស់ខ្លួននៅក្នុង Binance ហើយ។ FXS គឺជាគម្រោងមួយដែលអោយភាគលាភច្រើនជាងគេមួយក្នុងចំណោមគម្រោង LSDs ទាំងអស់ដោយគម្រោងនេះមានកាក់ CVX ច្រើនហើយមានការចែករង្វាន់ដល់អ្នកដែលបានចូលវិនិយោគក្នុង FrxETH Curve Pool។BTRFLY កំពុងតែមានគម្រោងបង្កើត Stable Coin របស់ខ្លួនដែលមានការតម្កល់លុយរក្សាតម្លៃជាកាក់ LSDs ក្នុងចំនួនលើស(Overcollaterized by LSDs)។

DYDX កំពុងតែមានការ Unlock កាក់អោយអ្នកវិនិយោគធំបំផុតមួយនៅថ្ងៃទី 2 កុម្ភ:។ ដោយការ Unlock លើកនេះគឺមានចំនួនកាក់ស្មើនឹង 105% នៃចំនួនកាក់ទាំងអស់របស់វានៅក្នុងទីផ្សារ។ការ Unlock ឡើកនេះគឺសម្រាប់អ្នកវិនិយោគដំបូងៗ និង ក្រុមអ្នកអភិវឌ្ឃន៏គម្រោងនេះផងដែរ។

CRV កំពុងតែដាក់អោយប្រើ Stable Coin របស់ខ្លួនជាឡើកដំបូងនៅក្នុងខែមករានេះ។

AAVE កំពុងតែតេស្តល្បងកាក់ Stable Coin របស់ខ្លួនឈ្មោះ GHO នៅក្នុង Testnet ហើយក៏មានគម្រោងបែងចែកប្រាក់ចំណេញចែកជូនអ្នកដែលបាន Stakeកាក់ AAVE ផងដែរ។

ATOM ត្រៀមធ្វើការUpgrade ដែលមានឈ្មោះថា Interchain Security ដែលនឹងជួយអោយ Blockchain តូចប្រើប្រាស់Blockchain Cosmos កាន់តែមានប្រព័ន្ធសុវត្ថិភាពខ្លាំងជាងមុនហើយគិតថ្លៃសេវាជាកាក់ ATOM។

LTC កំពុងតែមានការធ្វើ Halving នៅក្នុងពេលឆាប់ៗនេះ។

APE អ្នកដែលមានNFT BAYC ត្រៀម Mint NFT ឈ្មោះ Skilled-based NFT នៅក្នុងថ្ងៃទី 18 មករានេះ។

កាក់ AI Token ដូចជា FET, VITD, NMR, OCEAN, CTXC, PHB កំពុងទទួលបានការចាប់អារម្មណ៏បន្ទាប់ពីក្រុមហ៊ុន Microsoft មានបំណងចង់ទិញក្រុមហ៊ុន Open AI និង ការប្រើប្រាស់ AI ក្នុងជីវិតបច្ចុប្បន្នកំពុងមានការកើនឡើង។

SNX បើកការ Upgrade V3 ដោយមានទស្សនវិស័យអោយក្លាយទៅជាកន្លែងផ្តល់ Defi Liquidity ដ៏ធំជាងគេនៅក្នុង Defi Industry ដែលអាចជាឳកាសអោយអ្នកវិនិយោគមករក Real Yield បានដោយមានគម្រោងធំគឺ Synthetix។

OP បាន Upgrade Bedrock Testnet រួចរាល់កាលពីថ្ងៃទី 12 មករា ជួយអោយ Gas ថោកជាងមុន និង គាំទ្រ zk Proofs ទៀតផង។ការ Upgrade លើកនេះជួយអោយគម្រោង Optimism មានភាពលេចធ្លោជាង Ethereum Layer2 ដ៏ទៃ។

UNI កំពុងតែសិក្សាដើម្បីយក Uniswap V3 ទៅបើកក្នុង Starknet រួមទាំងការដាក់អោយប្រើមុខងារ Fee Switch។សម្រាប់ពត៍មានលម្អិតយ៉ាងណាយើងមិនទាន់ដឹងច្បាស់នោះទេ។

FTM ជាមួយនឹងមុខងារ Gas Monetization ដែលប្រែ Gas អោយទៅជាប្រាក់ចំណូលក្នុងគម្រោង។​សព្វថ្ងៃ Fantom គឺជាBlockchain Layer1 ដែលមាន TVL/market Cap ដ៏ខ្ពស់ជាងគេមួយនឹងមានការអភិវឌ្ឃដ៏យូរអង្វែង30 ឆ្នាំ ជាមួយការវិលត្រឡប់មកវិញរបស់លោក Andre Conje។

WAVE ក្រោយពេលដែលNeutrino USDN មិនអាចរក្សាតម្លៃនៅ 1$ -Peg រហូតធ្លាក់ថ្លៃដល់ 0.4 $ គម្រោងនេះបានប្តូរពីកាក់ USDN មកប្រើ WIXT វិញដែលធ្វើអោយសព្វថ្ងៃមានតែ 20% ប៉ុណ្ណោះរបស់ USDN ដែលមានការធានា។

FLUX នឹងមានការ Halving នៅថ្ងៃទី4 ខែកុម្ភ:។

SKL កំពុងនាំយកបច្ចេកវិទ្យា ZK មកប្រើក្នុង Platform របស់ខ្លួន។