យប់នេះ Bitcoin អាចនឹងធ្លាក់ថ្លៃបើសិនជា

មិនមែនជាដំបូន្មានហិរញ្ញវត្ថុ យប់នេះនឹងមានការប្រជុំទាក់ទងទៅនឹងការតម្លើងអត្រាការប្រាក់របស់ធនាគារអាមេរិក។ ដោយការរំពឹងទុកគឺ ធនាគារកណ្តាលអាមេរិកអាចនឹងតម្លើងអត្រាការប្រាក់ 0.75% ។ ក្នុងករណីយប់នេះធនាគារកណ្តាល តម្លើង អត្រាការប្រាក់លើស 0.75% តម្លៃ Bitcoin អាចនឹងបន្តធ្លាក់ដល់ខ្ទង់ 20,000$ ឬ ក្រោមនឹង​តែបើយប់នេះធនាគារអាមេរិក មិនតម្លើង ឬ តម្លើងក្រោម 0.75%

Read more

Kucoin បានប្រកាសថារឿងអាស្រូវដែលថាក្រុមហ៊ុនខ្លួនជិតក្ស័យធុននោះមិនពិតទេ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kucoin លោក Johnny Lyu បានអោយដឹងថាពាក្រអាស្រូវដែលថាក្រុមហ៊ុន Kucoin នឹងបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់របស់ខ្លួនដែលចែកចាយដោយ បញ្ជី Twitter Otteroooo គឺមិនពិតថា។ គួរអោយដឹងផងដែរថាកាលពីថ្ងៃទី 23 កន្លងមកនេះបញ្ជី Twitter Otteroooo បានអះអាងថាខ្លួនបានចូលឃើញទិន្នន័យដែលបានបញ្ជាក់ថាក្រុមហ៊ុនKucoin

Read more

យោងទៅតាមការស្រង់មតិមួយបានអោយដឹងថាកាក់ Eth អាចឡើងដល់ 14,000 ដុល្លារនៅរយ:ពេល10ឆ្នាំខាងមុខ។

មិនមែនជាដំបូន្មានហិរញ្ញវត្ថុ។ កាក់ETH គឺជាកាក់មួយដែលកំពុងស្ថិតនៅក្នុងការពិភាក្សារបស់អ្នកវិនិយោគកាក់គ្រីបតូជាច្រើន។ហើយពួកគេជឿថាការធ្វើកំណែទម្រង់របស់គម្រោងមួយនេះ ពី Proof-Of-Work ទៅ Proof-Of-Stake ដែលគេហៅថា “Merge” នឹងជួយអោយកាក់នេះមានតម្លៃ1,700 $ នៅចុងឆ្នាំនេះ ហើយ អាចនឹងឡើងដល់ 14,000 $ នៅឆ្នាំ 2030។ យោងតាមការធ្វើការស្រង់មតិមួយរបស់វេបសាយប្រៀបធៀបកាក់ the

Read more

អតីតបុគ្គលិកCoinbase ត្រូវបានចាប់ខ្លួនពីបទជួញដូរពត៏មានផ្ទៃក្នុងក្រុមហ៊ុន

អតីតបុគ្គលិក Coinbase ដែលជាវេបសាយទិញលក់កាក់គ្រីបតូធំជាងគេនៅសហរដ្ធអាមេរិកដែលមានឈ្មោះ Ishan Wahi ត្រូវបានចាប់ខ្លូនកាលពីថ្ងៃព្រហស្បត្តិពីបទជួញដូរពត៏មានផ្ទៃក្នុងក្រុមហ៊ុននេះបើយោងតាមការរាយការណ៏ របស់ក្រសួងយុត្តិធម៏។ Wahi ធ្វើការទាក់ទងនឹងការជ្រើសរើសកាក់ថ្មីមកដាក់លក់ក្នុងវេបសាយ Coinbase នៅពេលមានគម្រោងនឹងដាក់កាក់ថ្មីអោយទិញដូរក្នុងវេបសាយ Coinbase គាត់តែងតែប្រាប់ប្អូនគាត់អោយបានដឹងដែលមានឈ្មោះ Nikhil Wahi និង មិត្តភក្តិគាត់ Sameer Ramani ហើយពួកគេទាំងពីរក៏ត្រូវបានជាប់ទោសដូចគ្នាផងដែរ។

Read more

Tesla បានលក់កាក់ BTC គិតជាលុយ 936លានដុល្លារក្នុងត្រីមាសទី2 ឆ្នាំ 2022

Tesla ដែលមានElon Musk ជានាយកប្រតិបត្តិបានលក់BTC របស់ខ្លួនគិតជាចំនួនលុយ 936 លានដុល្លារបើគិតជាភាគរយគឺ 75% នៃចំនួនកាក់ដែលខ្លួនមាន។ Elon Musk បានអោយដឹងក្នុងកម្មវិធីបង្ហាញប្រាក់កំរៃថា ក្រុមហ៊ុនខ្លួនបានលក់កាក់BTC ដើម្បីមកកាន់ដុល្លារអោយបានច្រើនតាមដែលអាចធ្វើទៅបានដោយសារភាពមិនច្បាស់លាស់នៃបញ្ហាការLockdown Covid នៅប្រទេសចិនដែលអាចធ្វើបញ្ហាសេដ្ធកិច្ចនៅតែកើតមាន។ការលក់នេះមិនមានមានន័យថាBTC មិនល្អនោះទេ។ ចុងត្រីមាសទី2 Tesla នៅសល់កាក់BTC

Read more

វេបទិញ លក់កាក់គ្រីបតូលំដាប់លេខ2របស់ថៃ Zipmex កំពុងបិទមិនអោយអតិថិជនខ្លួនដកកាក់​ និង​ លុយ។

Zipmex គឺជា Exchange គ្រីបតូធំលំដាប់លេខពីរបន្ទាប់ពី Bitkub របស់ប្រទេសថៃ។ ប៉ុន្មានម៉ោងកន្លងមកនេះZipmex បានប្រកាសបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់ចេញពីPlatform របស់ខ្លួនដោយសារក្រុមហ៊ុនកំពុងមានបញ្ហារឿងហរិញ្ញវត្ថុ។​តើបញ្ហានោះជាអ្វី? ប្រភពនៃបញ្ហា Zipmex មិនត្រឹមតែជាវេបអោយអតិថិជនទិញ និង លក់កាក់ប៉ុណ្ណោះទេ Zipmex ថែមទាំងមានមុខងារអោយអតិថិជនផ្ញើកាក់ដើម្បីបានចំណូលជាអត្រាការប្រាក់បន្ថែមថែមទៀតផងដោយឆ្លងកាត់សេវាកម្ម Zipup។Zipup មានតួនាទីយកលុយដែលអតិថិជនផ្ញើទៅវិនិយោគបន្តដើម្បីរកលុយជូនអតិថិជនដោយវេរលុយទាំងនោះទៅក្រុមហ៊ុនមេ

Read more

អតីតអ្នកបង្កើតគម្រោង កាក់ XRP បានលក់កាក់XRP អស់ហើយ

ថ្ងៃដែលអ្នកវិនិយោគលើកាក់ XRP រងចាំបានមកដល់ក្រោយពេលដែលWallet របស់អតីតម្ចាស់គម្រោងសល់កាក់ XRP តែ​47.7 XRP ដែលត្រូវនឹង 17 ដុល្លារ។ លោកMcCaleb ដែលជាអតីតម្ចាស់គម្រោង XRP បានធ្វើការវេរកាក់ XRP ចេញពីWallet លោកជាលើកចុងក្រោយចំនួន 1.1 លានXRP (404,000ដុល្លារ

Read more

ធនាគារកណ្តាលប្រទេសហូឡង់ផាកពិន័យBinance ចំនួនទឹកប្រាក់ 3.4 លានដុល្លារដោយសារប្រតិបត្តិការដោយខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។

កាលពីថ្ងៃច័ន្ទកន្លងមកនេះវេបសាយទិញលក់កាក់គ្រីបតូធំជាងគេមួយក្នុងលោក Binance ត្រូវបានធនាគារកណ្តាលប្រទេសហូឡង់ចាប់ផាកពិន័យជាទឹកប្រាក់ចំនួន 3.4 លានដុល្លារដោយសារការមិនបានចុះឈ្មោះបង្កើតអាជីវកម្មអោយត្រឹមត្រូវក្នុងប្រទេសខ្លួន។ មុននេះកាលពីខែសីហា ឆ្មាំ2021 ធនាគារកណ្តាលប្រទេសហូឡង់ (Denederlandsche Bank) បានធ្វើការគំរាមម្តងមកហើយថា Binance ប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួនដោយមិនបានចុះឈ្មោះធ្វើអាជីវកម្ម។ការពិន័យដ៏ច្រើននេះក៏ព្រោះតែចំនួនអ្នកប្រើប្រាស់ Binance ក្នុងប្រទេសហូឡង់ក៏ច្រើនដូចគ្នាផងដែរ។ជាមួយនឹងការផាកពិន័យនេះអ្នកនាំពាក្ររបស់Binance ក៏បានអោយដឹងថាBinance កំពុងតែធ្វើការចរចាដើម្បីបានជាដៃគូរសហការជាមួយធនាគារកណ្តាលរបស់ប្រទេសហូឡង់។សព្វថ្ងៃBinance កំពុងតែធ្វើការចរចាដើម្បីធ្វើខ្លួនអោយស្របច្បាប់តាមប្រទេសនីមួយៗដែលខ្លួនបានប្រតិបត្តិក្នុងប្រទេសនោះដែលBinance បានចុះឈ្មោះយ៉ាងស្របច្បាប់ក្នុងប្រទេសអុឺរ៉ុបដូចជា ប្រទេសបារាំង

Read more

ការទស្សន៏ទាយពីរនេះបានចម្លើយដូចគ្នាថាកាក់ Bitcoin អាចធ្លាក់ថ្លៃដល់ 1មុឺនដុល្លារ។

មិនមែនជាដំបូន្មានហិរញ្ញវត្ថុទេ។ យោងទៅតាមការវាស់ស្ទង់មតិទៅលើអ្នកវិនិយោគទៅលើកាក់គ្រីបតូរបស់ស្ថាប័នពីរគឺ Wu Blockchain(ស្រង់មតិលើប្រជាជនចិន) និង Bloomberg MLIV Pulse(ស្រង់មតិនៅWall Street សហរដ្ធអាមេរិក) បានអោយដឹងថាពួកគេគឺមានគម្រោងទិញBitcoin ក្នុងតម្លៃដែលថោកបើទោះបីជាទីផ្សាររបស់ Bitcoin មិនសូវល្អ រួមជាមួយនឹងការហាមឃាត់ពីច្បាប់ប្រទេសខ្លួនក៏ដោយ។ពាក្រដែលថោករបស់ពួកគេគឺ ក្បែរ 1មុឺនដុល្លារក្នុង 1BTC។ Wu Blockchainបាន​​​ធ្វើការស្រង់មតិទៅលើប្រជាជនចិនក្នុងបណ្តាញសង្គមចំនួន

Read more

ពូទីន បានចុះហត្ថលេខាលើច្បាប់រារាំងការចាយវាយកាក់គ្រីបតូក្នុងប្រទេសរុស្ស៊ី

រដ្ធាភិបាលរុស្ស៊ីបានប្រឹក្សាពីច្បាប់គ្រីបតូអស់រយពេលជាយូរមកហើយគ្រាន់តែមិនទាន់សម្រេចសេចក្តីតែថ្ងៃដែលរងចាំក៏បានមកដល់។ នាយករដ្ធមន្ត្រី រុស្ស៊ី ពូទីនបានចុះហត្ថលេខាលើច្បាប់រារាំងមិនអោយមានការទិញឬលក់ របស់ប្រើប្រាស់ ឬ សេវាផ្សេងៗជាកាក់គ្រីបតូជាដាច់ខាត។ ប្រទេសរុស្ស៊ីគឺជាប់ជាប្រទេសដែលគេតាមសង្កេតមើលទាក់ទងនឹងកាក់គ្រីបតូតាំងពីប្រទេសនេះបានឈ្លានពានប្រទេសអ៊ុយគ្រែនមកម្ល៉េះរហូតបានធ្វើអោយវេបសាយទិញលក់កាក់ធំដូចជា​Binance, Coinbase បានបិទមិនអោយប្រើប្រាស់Platform បានពេញលេញល្អ។ ច្បាបើប្រទេសនេះទាក់ទងនឹងគ្រីបតូគឺពិបាកយល់ណាសព្រោះមុននឹងធនាគារកណ្តាលវាបានប្រកាសបិទមិនអោយមានការជីកBitcoin និង វេរកាក់អោយគ្នា តែកាលពីដើមឆ្នាំក្រសួងហរិញ្ញវត្ថុរបស់វាបានអោយដឹងថា “ចាំបាច់ត្រូវតែអនុញ្ញាត្តិអោយបានការអភិវឌ្ឃលើបច្ចេកវិទ្យាគ្រីបតូ។” ហើយ ពូទីនក៏បានបង្ហាយពីរីករាយទាក់ទងនឹងការជីកកាក់ BTC ក្នុងប្រទេសរុស្ស៊ីផងដែរព្រោះប្រទេសនេះមានអំណោយផលលើផ្នែកថាមពល

Read more