Kucoin បានប្រកាសថារឿងអាស្រូវដែលថាក្រុមហ៊ុនខ្លួនជិតក្ស័យធុននោះមិនពិតទេ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kucoin លោក Johnny Lyu បានអោយដឹងថាពាក្រអាស្រូវដែលថាក្រុមហ៊ុន Kucoin នឹងបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់របស់ខ្លួនដែលចែកចាយដោយ បញ្ជី Twitter Otteroooo គឺមិនពិតថា។
គួរអោយដឹងផងដែរថាកាលពីថ្ងៃទី 23 កន្លងមកនេះបញ្ជី Twitter Otteroooo បានអះអាងថាខ្លួនបានចូលឃើញទិន្នន័យដែលបានបញ្ជាក់ថាក្រុមហ៊ុនKucoin បានក្ស័យធុនហើយអាចនឹងបិទមិនអោយអ្នកវិនិយោគដកលុយ និង កាក់ដែលក្រោយមកTwitter មួយនេះក៏ត្រូវបានលុបទៅវិញ។
តបទៅជាមួយពាក្រអាស្រូវខាងលើលោក Lyu បានអោយដឹងថាពត៏មានដែល Twitter Otteroooo គឺមិនពិតថា។ក្រុមហ៊ុន Kucoin ក៏បានទាក់ទងទៅម្ចាស់ Twitter ខាងលើជាច្រើនឡើកដើម្បីកុំអោយចែកពត៏មានដែលមិនពិតតែម្ចាស់ Twitter រូបនេះមិនព្រមចេញមកដោះស្រាយ។ ពត៏មានដែល Twitter ខាងលើបានចែករំលែកគឺទាក់ទងទៅនឹងកាក់ wLuna និង LUNA ដែលមាននៅក្នុង Kucoin ដែលបានរងគ្រោះនៅពេលដែលកាក់ LUNA បានធ្លាក់ថ្លៃខ្លាំងកាលពីប៉ុន្មានខែមុនមកនេះ។ទាក់ទងទៅនឹងកាក់ LUNA លោក Lyu បានបញ្ជាក់ថាកាក់Luna ដែលមាននៅក្នុង Kucoin គឺជារបស់អ្នកវិនិយោគទេ Kucoin ខ្លួនមិនបានវិនិយោគទៅលើកាក់ LUNA ទេ។ហើយ លោក Lyu ក៏បានបន្ថែមទៀតថា Kucoin មិនបានទៅវិនិយោគជាមួយ Babel និង Three Arrows Capital ដែលទើបតែបានក្ស័យធននោះទេ។
ប្រភព: https://beincrypto.com/kucoin-addresses-recent-insolvency-fud-on-twitter/