យប់នេះ Bitcoin អាចនឹងធ្លាក់ថ្លៃបើសិនជា

មិនមែនជាដំបូន្មានហិរញ្ញវត្ថុ

យប់នេះនឹងមានការប្រជុំទាក់ទងទៅនឹងការតម្លើងអត្រាការប្រាក់របស់ធនាគារអាមេរិក។ ដោយការរំពឹងទុកគឺ ធនាគារកណ្តាលអាមេរិកអាចនឹងតម្លើងអត្រាការប្រាក់ 0.75% ។ ក្នុងករណីយប់នេះធនាគារកណ្តាល តម្លើង អត្រាការប្រាក់លើស 0.75% តម្លៃ Bitcoin អាចនឹងបន្តធ្លាក់ដល់ខ្ទង់ 20,000$ ឬ ក្រោមនឹង​តែបើយប់នេះធនាគារអាមេរិក មិនតម្លើង ឬ តម្លើងក្រោម 0.75% នោះតម្លៃBitcoin អាចនឹងឡើង។

សួរថាហេតុអ្វីតម្លៃ bitcoin វាឡើងចុះទៅតាមការតម្លើងអត្រាការប្រាក់អាមេរិកទៅវិញ?

ការតម្លើងអត្រាការប្រាក់វាបានបង្ហាញថា អតិផរណាកើនឡើង មានន័យថាសេដ្ធកិច្ចមិនសូវល្អដូច្នេះអ្នកវិនិយោគនឹងវិនិយោគទៅលើរឿងដែលមានសុវត្ថិភាព ឬ ដកជាលុយដុល្លារមកទុកក្នុងបញ្ជីឬផ្ញើធនាគារវិញ ហើយដូចដែលបានដឹងសហរដ្ធអាមេរិកមានលុយដុល្លារដែលជាលុយទទួលស្គាល់ទូទាំងពិភពលោកហើយជាលុយតម្កល់របស់ប្រទេសមួយចំនួនផងដែរដូច្នេះបើប្រទេសមួយនេះសេដ្ធកិច្ចមិនល្អនោះវានឹងប៉ះពាល់ដល់ប្រទេសដ៏ទៃទៀត។ បើអត្រាការប្រាក់ធ្លាក់នោះមានន័យថាសេដ្ធកិច្ចចាប់ផ្តើមល្អវិញហើយ ដូច្នេះអ្នកវិនិយោគអាចវិនិយោគលើរឿងដែលមានហានិភ័យ ហើយ Bitcoin ក៏ជាការវិនិយោគមួយក្នុងចំណោមនោះដែរដូច្នេះវាអាចនឹងធ្វើអោយតម្លៃ Bitcoin ឡើងវិញ។

ប្រភព: https://www.usatoday.com/story/money/markets/2022/07/25/fed-interest-rates-hike-explained/10122115002/