ក្រុមហ៊ុន Gravity បានចាប់ដៃគួរជាមួយ The Sandbox ដើម្បីយកហ្គេម Ragnarok ចូលMetaverse

ក្រុមហ៊ុន Gravity គឺជាម្ចាស់ស្នាដៃហ្គេមដែលធ្លាប់ល្បីខ្លាំងមួយដែលមានឈ្មោះថា Ragnarok។ ថ្មីៗនេះក្រុមហ៊ុន Gravity ចង់យកហ្គេមដែលធ្លាប់ល្បីរបស់ខ្លួនចូល Web3 ដូច្នោះក្រុមហ៊ុនមួយនេះក៏សម្រេចចិត្តចាប់ដៃគួរជាមួយក្រុមហ៊ុនផលិត Metaverseដែលមានឈ្មោះថា The Sandbox។ ការចាប់ដៃគួរលើកនេះក្រុមហ៊ុន Gravity នឹងដាក់ហ្គេម Ragnarok ជាផ្នែកមួយនៃ The Sandbox ដែលអ្នកលេង The Sandbox អាចចូលលេងហ្គេម Ragnarok បាន។ ថ្នាក់ដឹកនាំរបស់ Gravity ក៏បានអោយដឹងទៀតថា ជាមួយ ការចាប់ដៃគួរលើកនេះក្រុមហ៊ុនខ្លួន បានត្រៀមមាតិការហ្គេមជាច្រើនដើម្បីអ្នកប្រើប្រាស់បានបទពិសោធន៏ថ្មីជាមួយហ្គេម Ragnarok ក្នុង Web3។

គួរអោយកត់សម្គាល់ផងដែរថាថ្មីៗនេះមានក្រុមហ៊ុនផលិតហ្គេមរបស់កូរ៉េខាងត្បូងដូចជា Netmarble , Anicube Ent ក៏បានបម្លែងខ្លួនទៅជាហ្គេមក្នុង Web3 ផងដែរ។

ប្រភព: https://www.nftgators.com/gravity-pivots-to-web3-with-the-sandbox-to-bring-ragnarok-to-the-metaverse/