ទូរស័ព្ទជំនាន់ទី 2 របស់​ Solana មានការបញ្ជាទិញដល់ទៅ 100,000 គ្រឿង

Solana​ មិនមែនតែជា Blockchain​​ ទេគឺវាមានលក់ទូរស័ព្ទផងដែរ។ Solana ធ្លាប់បានលក់ទូរស័ព្ទជំនាន់ទីមួយរួចមកហើយដោយទូរស័ព្ទជំនាន់ទីមួយនោះគឺត្រូវប្រើពេលជិតមួយឆ្នាំទើបលក់ដាច់អស់ចំនួន 20,000 គ្រឿង។​តែសម្រាប់ទូរស័ព្ទជំនាន់ទី 2 របស់ Solana គឺប្រើពេលមិនដល់មួយខែផងស្រាប់តែមានអ្នកកក់ដល់ទៅ 100,000។ជាមួយនឹងការកក់នេះ​ Solana អាចទទួលបានទុនបន្ថែមដល់ទៅ 45 លានដុល្លារហើយមានគម្រោងថានឹងផ្តល់ទូរស័ព្ទជូនអតិថិជននៅដើមឆ្នាំ 2025។អ្នកដែលកក់ត្រូវចំណាយលុយកក់ចំនួន 450$ ទាបបំផុតហើយតម្លៃវាក៏អាចថោកជាងទូរស័ព្ទជំនាន់ទីមួយដែលមានតម្លៃដល់ទៅ 1000 $ ផងដែរ។ជាមួយទូរស័ព្ទអ្នកប្រើប្រាស់អាចទិញ លក់​​ និង​រក្សាគ្រ៊ីបតូរបស់ពួកគេបាន។

ថ្ងៃនេះគម្រោង Starknet ដែលជា Blockchain Layer2 ក្នុង Ethereum បានបញ្ចេញវេបសាយដល់ប្រាប់ពីការចែកកាក់​ STRK ជា Airdrop ដែលអ្នកអាចចុចមើលតាមតំណនេះបាន។

ប្រភព :

coindesk