អតីតបុគ្គលិកCoinbase ត្រូវបានចាប់ខ្លួនពីបទជួញដូរពត៏មានផ្ទៃក្នុងក្រុមហ៊ុន

អតីតបុគ្គលិក Coinbase ដែលជាវេបសាយទិញលក់កាក់គ្រីបតូធំជាងគេនៅសហរដ្ធអាមេរិកដែលមានឈ្មោះ Ishan Wahi ត្រូវបានចាប់ខ្លូនកាលពីថ្ងៃព្រហស្បត្តិពីបទជួញដូរពត៏មានផ្ទៃក្នុងក្រុមហ៊ុននេះបើយោងតាមការរាយការណ៏ របស់ក្រសួងយុត្តិធម៏។ Wahi ធ្វើការទាក់ទងនឹងការជ្រើសរើសកាក់ថ្មីមកដាក់លក់ក្នុងវេបសាយ Coinbase នៅពេលមានគម្រោងនឹងដាក់កាក់ថ្មីអោយទិញដូរក្នុងវេបសាយ Coinbase គាត់តែងតែប្រាប់ប្អូនគាត់អោយបានដឹងដែលមានឈ្មោះ Nikhil Wahi និង មិត្តភក្តិគាត់ Sameer Ramani ហើយពួកគេទាំងពីរក៏ត្រូវបានជាប់ទោសដូចគ្នាផងដែរ។

ពីរនាក់ដែលទទួលបានពត៏មានការដាក់កាក់ថ្មីអោយជួញដូរក្នុងវេបសាយ Coinbase បានចំណេញយ៉ាងតិច 1.5 លានដុល្លារពីកាក់ចំនួន 25 ប្រភេទក្នុងកំឡុងពេល ខែ មិថុនា ឆ្នាំ 2021 ដល់ខែ មេសា ឆ្នាំ 2022 ដែលពេលនោះCoinbase បានកំពុងមានគម្រោងដាក់កាក់ថ្មីអោយទិញលក់។ មុនថ្ងៃដែលCoinbase ប្រកាសថាកាក់ណានឹងត្រូវបានដាក់អោយទិញលក់ក្នុងវេបសាយរបស់ខ្លួនគេសង្កេតឃើញមានWallet មួយបានប្រមូលទិញកាក់នោះមុនក្នុងចំនួនដ៏ច្រើន។

Ishan Wahi ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះត្រៀមទៅប្រទេសឥណ្ឌាក្រោយពេលបានដឹងថារឿងរបស់ខ្លួនត្រូវបានបែកការ

ប្រភព: https://www.theblock.co/post/158960/former-coinbase-product-manager-arrested-on-insider-trading-charges