ឈ្មោះតំណាងអោយលេខ Wallet address ដែលមានឈ្មោះ amazon.eth ត្រូវបានគេស្នើទិញក្នុងតម្លៃ​1 លានដុល្លារ។

ឈ្មោះតំណាងអោយលេខ Wallet address ឬ ENS ដែលមានឈ្មោះ amazon.eth មានគេទិញដល់ទៅតម្លៃ​1 លានដុល្លារនៅក្នុង Opensea។ សម្រាប់អ្នកដែលអត់ស្គាល់ថាអ្វីជា ENS អាចមើលវីដេអូនេះបាន។ ឈ្មោះ amazon.eth ត្រូវបានគេទិញក្នុងតម្លៃ 100ETH កាលពីខែ តុលា​ ឆ្នាំ 2019 ដែលត្រូវនឹង 20,000 ដុល្លារ រហូតដល់ខែ កុម្ភះ ឆ្នាំ 2022 ក៏មានគេទិញបន្តក្នុងតម្លៃ 33 ETH ដែលត្រូវនឹង 102,000 ដុល្លារ។ថ្មីៗនេះក៏មានអ្នកវិនិយោគបានមកស្នើទិញក្នុងតម្លៃ 1 លានដុល្លារដែលអ្នកលក់បានកម្រៃដល់ទៅ 1,000% បើសិនជាការស្នើនេះមិនមានការបោកប្រាស់លើតម្លៃអ្វីទេ។ អ្នកវិនិយោគដែលបានស្នើទិញឈ្មោះនេះក៏បានប្រមូលទិញឈ្មោះដូចជា omozon.eth ដែលមានឈ្មោះស្រដៀងទៅនឹង amazon.eth ផងដែរ។