ក្មេងប្រុសជនជាតិឥណ្ឌូនេស៊ីអាយុ 15 ឆ្នាំម្នាក់ បានប្រើចំណេះដឹងសរសេរកូដរកលុយបាន 17 លានដុល្លារពី NFT

Reshad ជាក្មេងប្រុសជនជាតិ ឥណ្ឌូនេស៊ី ដែលមានវ័យទើបតែ 15ឆ្នាំ បានប្រកាសក្នុងTwitter ថាខ្លួនបានប្រែលុយ 0$ អោយទៅជា 17 លានដុល្លារ ដោយប្រើពេលតែ 1ឆ្នាំកន្លះតាមរយ NFT។ Reshad បានអោយដឹងថាគាត់បានប្រើលុយសន្សំរបស់គាត់ទៅរៀន Graphic Design និង រៀនសរសេរកូដ។ គាត់បានខិតខំរៀននិងអនុវត្តចំណេះនិង ជំនាញការសរសេរកូដក៏ដូចជាGraphic Design រហូតគាត់ក៏បានឃើញថា NFT ជារឿងដែលគាត់អាចយកចំណេះរបស់គាត់ទៅប្រើបាន។ នៅឆ្នាំ 2021 Reshad ក៏បានឈានចូលប្រឡូកក្នុងវិស័យ NFT ។ គួរដឹងផងដែរថា Reshad ធ្លាប់បានបង្កើត BOT ក្នុងការទិញលក់Crypto ដែលអាចរកចំណូលដល់គាត់បានដល់ទៅ $200,000 ពីការ Trade និង $14,000 ពីការលក់BOT របស់គាត់។

ការប្រឡូកក្នុងវិស័យ NFTរបស់ Reshad

Reshad បានបើកជាក្រុមប្រឹក្សាផ្នែកNFT ដែលមានសេវាកម្មទាក់ទងនឹងការ Design ការធ្វើទីផ្សារសម្រាប់ NFT ដែលអាចរកចំណូលអោយគាត់បានដល់ទៅ $250,000។ ក្រោយពីបានលុយច្រើនគួរសមហើយគាត់ក៏ចាប់ផ្តើមបែកគំនិតបង្កើត BOT ដើម្បីទៅទិញ NFT ល្បីៗដូចជា Azuki Collection និង Murakami flowers។ ទីបំផុតគាត់ក៏សម្រេចបាន 923 សិទ្ធិក្នុងការទិញ NFT Murakami​ flower ដែលធ្វើអោយគាត់កាន់តែមានភាពជឿជាក់ជាមួយការប្រើប្រាស់ BOT ក្នុងការចូលទៅយកសិទ្ធិទិញគម្រោងNFT ល្បីៗដូចជា Otherside ជាគម្រោងរបស់ Bored Ape Yacht Club ជាដើម។ដោយប្រើប្រាស់ spinning bot គាត់ក៏បានសិទ្ធិចូលទិញ NFT Otherside ដែលសព្វថ្ងៃគាត់ឈរលំដាប់លេខពីរ ដែលជាអ្នកមានNFT Otherside ច្រើនជាងគេបំផុតចំនួន228 Otherside Token លេខមួយគឺ Yuga Wallets។ ពត៍មាននេះមានការទទួលស្គាល់ពី អ្នកអង្កេតការណ៏ Blockchain ឈ្មោះ zachxbt

បូកសរុបទាំង NFT រួមជាមួយលុយដែលគាត់រកបានពីការលក់ BOT ក៏ដូចជា ធ្វើជាទីប្រឹក្សាNFT ធ្វើអោយ reshad ក្លាយជាមហាសេដ្ធីវ័យក្មេងដែលមានចំនួនទឹកប្រាក់សរុប 17 លានដុល្លារ។

Tweet របស់ reshadeth
Tweet​ របស់ zachxbt

ប្រភព: https://watcher.guru/news/story-of-a-15-year-old-who-turned-zero-dollars-to-17m-through-nfts