Opensea បានប្រកាស NFT Launchpad សម្រាប់ Network Solana

Opensea ត្រូវបានស្គាល់ថាជាវេបលក់ NFT ធំជាងគេលើលោក។ NFT មានបំណងបើកអោយមានការជួញដូរ NFT នៅក្នុងBlockchain Network អោយបានច្រើនប្រភេទតាមដែលខ្លួនអាចធ្វើទៅបាន។ថ្មីៗនេះOpensea ប្រកាសគាំទ្រBlockchain​ថ្មីមួយដែលមានឈ្មោះថា Solana ដែលអតិថិជនអាចទិញលក់ NFT នៅក្នុង Blockchain នេះតាមរយOpensea ដោយផ្ទាល់តែម្តង។

លើសពីនឹង opensea ក៏បានប្រកាស Launchpad របស់ Solana NFT ផងដែរ។ តើអ្វីជា Launchpad? Launchpad គឺជាព្រឹត្តិការណ៏ដែលអ្នកវិនិយោគមានឧកាសទិញ NFT តាំងពីវាមិនទាន់បង្កើតចូល Blockchain តែម្តង។ អ្នកវិនិយោគអាចទៅ បង្កើត (Mint) ដោយខ្លួនផ្ទាល់តែម្តងនៅក្នុង Launchpad ហើយរងចាំមើលថាខ្លួននឹងបាន NFT ប្រភេទអ្វី។ ជាទូទៅ ម្ចាស់ Project ត្រូវបង្កើតវេបសាយហើយប្រកាសLaunchpad ដោយខ្លួនផ្ទាល់តែជាមួយ មុខងារថ្មីរបស់ Opensea ពួកគេមិនចាំបាច់ទៅបង្កើតវេបសាយផ្ទាល់ខ្លួនទេ។ នៅថ្ងៃបើកមុខងារថ្មីនេះ Opensea បានចាប់ដៃគូរជាមួយNFT collectionចំនួន2ដែលអ្នកទាំងអស់គ្នាអាចទៅ Mint បាន: Zoonies និង Monkai

ប្រភព: https://opensea.io/blog/announcements/opensea-solana-launchpad/