ថ្ងៃនេះ Bitcoin ជួបបញ្ហា Chainsplit

មុនទៅស្គាល់ថាតើអ្វីជាបញ្ហា Chainsplit ដែល Bitcoin បានជួបថ្ងៃនេះយើងមកដឹងពីការធ្វើការរបស់ Bitcoin ជាមុនសិន។ Bitcoin ប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីទូទាត់សាច់ប្រាក់។ Block នីមួយៗគឺមានផ្ទុកទិន្នន័យវេរកាក់ដែលធ្វើអោយអ្នកប្រើប្រាស់ដឹងថាតើWallet នីមួយៗមានកាក់ប៉ុន្មានហើយវាជាបេះដូងសំខាន់ដើម្បីការពារកុំអោយមាន Double spend(លុយចាយម្តងហើយៗតែអាចយកមកចាយវិញម្តងទៀត)។ Block នីមួយៗត្រូវបានបង្កើតដោយMiner (អ្នកជីកកាក់)។នៅថ្ងៃនេះ Bitcoin

Read more

ក្រុមការងារ Ethereum បានលក់កាក់របស់ខ្លួនក្រោយពេលឡើងថ្លៃដល់ 2,000$

ក្រុមអ្នកស្រាវជ្រាវពត៏មានក្នុង Blockchain ឈ្មោះ Lookonchain បានរាយការណ៏ថា Vitalik Buterin បានវេរកាក់ ETH ជាទឹកប្រាក់ 396,000 ដុល្លារទៅកាន់វេប Trade ឈ្មោះ Kraken ហើយសម្រាប់ក្រុមដែលជាម្ចាស់គម្រោងនេះវិញបានវេរកាក់ចំនួន 15 000 ETH ឬ

Read more

លុយនៅក្នុង Gate io ស្រាប់តែបាត់អស់តែបានត្រឡប់មកវិញហើយ

អ្នកវិនិយោគដែលមានកាក់នៅក្នុង Gate io មានការភ្ញាក់ផ្អើលក្រោយពេលកាក់របស់ពួកគេដែលមាននៅក្នុង Spot Wallet នៅសុខៗស្រាប់តែបាត់អស់តែបានឃើញត្រឡប់មកវិញក្រោយរយ:ពេល ជាង 10 នាទី។ Gate io បានចេញមកប្រកាសជាផ្លូវការថាការដែលកាក់របស់អ្នកវិនិយោគមិនបង្ហាញនោះមកពីក្រុមការងាររបស់ Gate io បានធ្វើការ Upgrade ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិញលក់ថ្មីដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង 9:05 ទៅ

Read more

Cardano បានដាក់ប្រើមុខងារ Hydra ចូលក្នុងMainnet ហើយ

Cardano (ADA) ដែលជាគម្រោង Blockchain Layer1 បានធ្វើការអភិវឌ្ឃន៏គម្រោងរបស់ខ្លួនអោយមានល្បឿនលឿន និង មានប្រសិទ្ធិភាពខ្ពស់ជាងមុនដោយបានធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន Input Output Hong Kong(IOHK) ដែលបានដាក់អោយប្រើមុខងារ Hydra ចូលក្នុង Mainnet។ លោក Sebastian Nagel បានអោយដឹងទាក់ទងទៅនឹង

Read more

តុលាការសហរដ្ធអាមេរិកបញ្ជាអោយ SEC ឆ្លើយតបទៅនឹង Coinbase

តុលាការសហរដ្ធអាមេរិកបានបញ្ជាអោយ SEC ឬ​ គណៈកម្មការមូលបត្រអាមេរិកអោយឆ្លើយតបទៅនឹងក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូ Coinbase ទាក់ទងនឹងការត្អួញត្អែរដែល Coinbase បាននិយាយថា SEC បានរៀបចំច្បាប់មិនច្បាស់លាស់ទាក់ទងទ្រព្យសម្បត្តិឌីជីថល(Digital Asset)។តុលាការសហរដ្ធអាមេរិកបានបង្គាប់SECកាលពីថ្ងៃពុធអោយឆ្លើយតបទៅនឹងការសម្តែងភាពមិនពេញចិត្តនេះអោយបានក្នុងរយ:ពេល 10 ថ្ងៃ ហើយ Coinbase ក៏ត្រូវឆ្លើយតបមកវិញដែរពេល SEC បានឆ្លើយតបហើយក្នុងរយ:ពេល 7 ថ្ងៃ។

Read more

ការប្រើប្រាស់កាក់ Stable Coin របស់ Binance, BUSD បានធ្លាក់ចុះបំផុតក្នុងរយ:ពីរឆ្នាំ

Binance មានStable Coinរបស់ខ្លួនឈ្មោះ BUSD ដែលប្រើក្នុងការTrade ទៅលើគូរកាក់ផ្សេងៗ។មកដល់សព្វថ្ងៃសកម្មភាពនៃការប្រើប្រាស់កាក់នេះបានធ្លាក់ខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយ:ពេល 2 ឆ្នាំចុងក្រោយមកនេះមូលហេតុធំមួយដែលធ្វើអោយកាក់នេះធ្លាក់ការប្រើប្រាស់គឺច្បាប់របស់សហរដ្ធអាមេរិកបានចោទថាBUSD គឺជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានសំុច្បាប់ត្រឹមត្រូវរហូតធ្វើអោយស្ថាប័នដែលទទួលធានាផលិតកាក់ BUSD អោយ Binance ឈ្មោះ PAXOS បានប្រកាសឈប់ធានាផលិតកាក់អោយ Binance បន្តទៅទៀត។ក្រោយពេលBUSD របស់ខ្លួនត្រូវបានសហរដ្ធអាមេរិកចោទប្រកាន់បែបនេះ Binance ក៏បានចាប់ផ្តើមប្រើប្រាស់កាក់

Read more

ទីបំផុត Coinbase ក៏បានបើកCrypto exchange ក្រៅប្រទេសរបស់ខ្លួន

Coinbase គឺជាគ្រ៊ីបតូ Exchange មួយដែលមានឈ្មោះល្បីនៅសហរដ្ធអាមេរិកតែដោយសារតែច្បាប់សហរដ្ធអាមេរិកធ្វើអោយ Crypto Exchange មួយនេះមិនអាចផ្តល់សេវា Future Trading នៅសហរដ្ធអាមេរិកទេ។ថ្ងៃនេះមានរឿងមួយល្អសម្រាប់ Coinbase គឺ Exchange មួយនេះនឹងពង្រីកក្រុមហ៊ុនខ្លួនទៅក្រៅសហរដ្ធអាមេរិកដោយនឹងផ្តល់សេវាកម្មដែលខ្លួនតែងតែចង់បើកនោះគឺសេវាកម្ម Future Trading។ ជាមួយនឹងក្រុមហ៊ុនថ្មីនេះ Coinbase នឹងផ្តល់សេវាកម្ម Future

Read more

អំពីកាក់ TUSD – TrueUSD

TUSD ឬ​ TrueUSD គឺជាប្រភេទStable Coin ដែលមានការធានាតម្លៃដោយលុយ Dollar (Fiat-backed)។Stable Coin គឺជាកាក់ដែលមានតម្លៃមិនលើសឬក្រោម 1 ដុល្លារ។វាត្រូវបានប្រើដើម្បីជាមធ្យោបាយក្នុងការធ្វើពាណិជ្ជកម្មទៅលើកាក់គ្រ៊ីបតូផ្សេងៗ ,ជាមធ្យោបាយហិរញ្ញវត្ថុនៅក្នុង Blockchain ដូចជាយកទៅអោយគេខ្ចី ឬ យកទៅបញ្ចាំដើម្បីខ្ចីកាក់ផ្សេងៗមកប្រើផងដែរ, អ្នកវិនិយោគក៏ប្រើដើម្បីជាកន្លែងសម្រាកលុយក្រោយពីពួកគេបាន Trade ចំណេញផងដែរ។

Read more

បរិមាណនៃការទិញលក់កាក់ BTC មានការកើនឡើងយ៉ាងខ្លាំងផ្ទុយពីកាក់ Altcoin

បរិមាណនៃការទិញលក់(Trading Volume)គឺជាចំនួនលុយដែលបានប្រើក្នុងការទិញលក់ (trading)ទៅលើប្រភេទកាក់ណាមួយហើយកាលពីប៉ុន្មានសប្តាហ៏ចុងក្រោយនេះគេឃើញមានបរិមាណនៃការទិញលក់កាក់ BTC មានចំនួនយ៉ាងច្រើនលើសលុបធៀបជាមួយ Altcoin ដ៏ទៃផ្សេងទៀត។ Altcoinគឺជាប្រភេទកាក់ទាំងឡាយដែលមិនមែនជា BTCដែលក្នុងនោះមានកាក់ ETH ដែលត្រូវបានរាប់ជា Altcoin ធំជាងគេ និង មានប្រភេទកាក់ដ៏ទៃផ្សេងទៀតដូចជាកាក់ Meme coin (Doge, Shiba)ជាដើម។ បរិមាណនៃការទិញលក់កើនឡើងបង្ហាញអោយដឹងថាកាក់មួយនោះមានការពេញនិយមពីសំណាក់អ្នកវិនិយោគមានន័យថាកាក់

Read more

កាក់ Cake បានធ្លាក់ថ្លៃដល់ទៅ 24% បន្ទាប់ពី

Cake គឺជាកាក់ Governance របស់គម្រោង ​DEXឈ្មោះ PancakeSwap នៅក្នុង Binance Smart Chain។Cake ត្រូវបានបង្កើតដើម្បីចែកជារង្វាន់ដល់អ្នកដែលបានដាក់លុយចូលក្នុងគម្រោងនេះ (Staker, Liquidity Provider) និង ប្រើដើម្បីបោះឆ្នោតនៅពេលគម្រោងនេះចង់ធ្វើការផ្លាស់ប្តូរទៅលើរឿងណាមួយ។ មួយសប្តាហ៏កន្លងមកនេះតម្លៃកាក់ Cake បានធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅជាង 24%

Read more