បរិមាណនៃការទិញលក់កាក់ BTC មានការកើនឡើងយ៉ាងខ្លាំងផ្ទុយពីកាក់ Altcoin

បរិមាណនៃការទិញលក់(Trading Volume)គឺជាចំនួនលុយដែលបានប្រើក្នុងការទិញលក់ (trading)ទៅលើប្រភេទកាក់ណាមួយហើយកាលពីប៉ុន្មានសប្តាហ៏ចុងក្រោយនេះគេឃើញមានបរិមាណនៃការទិញលក់កាក់ BTC មានចំនួនយ៉ាងច្រើនលើសលុបធៀបជាមួយ Altcoin ដ៏ទៃផ្សេងទៀត។ Altcoinគឺជាប្រភេទកាក់ទាំងឡាយដែលមិនមែនជា BTCដែលក្នុងនោះមានកាក់ ETH ដែលត្រូវបានរាប់ជា Altcoin ធំជាងគេ និង មានប្រភេទកាក់ដ៏ទៃផ្សេងទៀតដូចជាកាក់ Meme coin (Doge, Shiba)ជាដើម។

បរិមាណនៃការទិញលក់កើនឡើងបង្ហាញអោយដឹងថាកាក់មួយនោះមានការពេញនិយមពីសំណាក់អ្នកវិនិយោគមានន័យថាកាក់ BTC កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងផ្ទុយគ្នាស្រឡះពីកាក់ Altcoinដែលកំពុងបាត់បង់ប្រជាប្រិយភាព។លើសពីនឹងទៅទៀត BTC ក៏បានឡើងថ្លៃដល់ 30,000$ រួចមកហើយដែរក្នុងខែនេះ។ការកើនឡើងនៃបរិមាណនៃការទិញលក់វានឹងស្រូបទាញអ្នកវិនិយោគថ្មីចូលក្នុងវិស័យគ្រ៊ីបតូហើយអ្នកវិនិយោគចាស់ចាប់ផ្តើមរៀបចំផែនការថ្មីក្នុងការវិនិយោគរបស់ខ្លួនដោយមានអ្នកខ្លះក៏បាន Take Profit ហើយអ្នកខ្លះទៀតក៏បានទិញបន្ថែមផងដែរ។គួរអោយដឹងផងដែរថា BTC នឹងមានការធ្វើ Halving នៅឆ្នាំក្រោយនេះដោយអាចមើលពីពេលវេលាច្បាស់លាស់តាមតំណនេះ

ប្រភព៖