លុយនៅក្នុង Gate io ស្រាប់តែបាត់អស់តែបានត្រឡប់មកវិញហើយ

អ្នកវិនិយោគដែលមានកាក់នៅក្នុង Gate io មានការភ្ញាក់ផ្អើលក្រោយពេលកាក់របស់ពួកគេដែលមាននៅក្នុង Spot Wallet នៅសុខៗស្រាប់តែបាត់អស់តែបានឃើញត្រឡប់មកវិញក្រោយរយ:ពេល ជាង 10 នាទី។ Gate io បានចេញមកប្រកាសជាផ្លូវការថាការដែលកាក់របស់អ្នកវិនិយោគមិនបង្ហាញនោះមកពីក្រុមការងាររបស់ Gate io បានធ្វើការ Upgrade ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធទិញលក់ថ្មីដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង 9:05 ទៅ 9:20 យប់នេះ។តែពេលដែលអ្នកវិនិយោគឃើញកាក់របស់ពួកគេស្មើសូន្យនោះគឺនៅវេលាខុសគ្នាដែលធ្វើអោយពួកគេភ័យតែបានត្រឡប់មកវិញធម្មតាហើយ។

ប្រភព:

https://www.gateex.org/article/30603