ការប្រើប្រាស់កាក់ Stable Coin របស់ Binance, BUSD បានធ្លាក់ចុះបំផុតក្នុងរយ:ពីរឆ្នាំ

Binance មានStable Coinរបស់ខ្លួនឈ្មោះ BUSD ដែលប្រើក្នុងការTrade ទៅលើគូរកាក់ផ្សេងៗ។មកដល់សព្វថ្ងៃសកម្មភាពនៃការប្រើប្រាស់កាក់នេះបានធ្លាក់ខ្លាំងបំផុតដែលមិនធ្លាប់មានក្នុងរយ:ពេល 2 ឆ្នាំចុងក្រោយមកនេះមូលហេតុធំមួយដែលធ្វើអោយកាក់នេះធ្លាក់ការប្រើប្រាស់គឺច្បាប់របស់សហរដ្ធអាមេរិកបានចោទថាBUSD គឺជាទ្រព្យសម្បត្តិវិនិយោគដែលមិនបានសំុច្បាប់ត្រឹមត្រូវរហូតធ្វើអោយស្ថាប័នដែលទទួលធានាផលិតកាក់ BUSD អោយ Binance ឈ្មោះ PAXOS បានប្រកាសឈប់ធានាផលិតកាក់អោយ Binance បន្តទៅទៀត។ក្រោយពេលBUSD របស់ខ្លួនត្រូវបានសហរដ្ធអាមេរិកចោទប្រកាន់បែបនេះ Binance ក៏បានចាប់ផ្តើមប្រើប្រាស់កាក់ Stable Coinមួយទៀតដែលមានឈ្មោះ TUSD ជំនួស។

ចំណែកកាក់ Stable Coin – USDT ស្រាប់តែមានការប្រើប្រាស់ច្រើនខណ:គូប្រជែងរបស់ខ្លួន BUSD កំពុងជួបបញ្ហា។

សព្វថ្ងៃកាក់BUSD មានចំនួនសរុប 6 ពាន់លានដុល្លារក្នុងទីផ្សារ(ធ្លាប់ឡើងដល់ 23 ពាន់លានដុល្លារ), USDT មានចំនួនសរុប 82 ពាន់លានដុល្លារក្នុងទីផ្សារ(ក្រុមហ៊ុននៅពីក្រោយគឺ Tether), USDC មាន 32 ពាន់លានដុល្លារក្នុងទីផ្សារ(ក្រុមហ៊ុននៅពីក្រោយគឺ Circle)។

ប្រភព:

https://www.theblock.co/post/229172/binance-usd-activity-slides