Polygon ត្រៀមយកកាក់ POL មកប្រើជំនួស Matic

Polygon គឺជា blockchain layer2 របស់ Ethereum ហើយថ្មីៗនេះPolygon បានយកបច្ចេកវិទ្យា zK មកប្រើប្រាស់ដោយដាក់ឈ្មោះថា Polygon 2.0។ជាមួយនឹងការធ្វើបច្ចុប្បន្នភាពនេះ Polygon មានគម្រោងស្រទាប់ Protocol ចំនួនបួនគឺ the Staking, interop, execution, និង proving layer ដែលគម្រោងនេះទាំងនេះនឹងជួយអោយ Polygon មានល្បឿនលឿនជាងមុន។ Polygon មានគម្រោងនឹងឈប់ប្រើកាក់ Matic ក្នុងការបង់ហ្គាស fee ងាកមកប្រើកាក់ថ្មី POL ជំនួសវិញ។សម្រាប់អ្នកមានកាក់ Matic នឹងទទួលបានកាក់ POL ក្នុងចំនួន 1:1។

គ្រ៊ីបតូ Exchange ឈ្មោះ JPEX របស់ហុងកុង បានបោកប្រាស់អ្នកវិនិយោគដោយយកលុយអ្នកវិនិយោគហើយបិទវេបសាយ។ពាក់ព័ន្ធនឹងរឿងនេះ ប៉ូលីសហុងកុងបានចាប់ជនសង្ស័យបុរស 4 នាក់និងស្រ្តីចំនួន 2 នាក់។វេលាម៉ោង 2 ថ្ងៃ 18 មានជនរងគ្រោះចំនួន 1,408 បានរាយការណ៏និងខាតបង់អស់ប្រមាណ 1 ពាន់លានដុល្លារហុងកុង។

ប្រភព:

Cointelegraph