ទស្សន:របស់ CZ Binance ទៅលើ Meme Coin

Binance បានផ្តល់សេវាទិញលក់កាក់Meme Coin ដែលមានឈ្មោះ Pepe រូបកង្កែបនិង Floki រូបឆ្កែកាលពីថ្ងៃទី 5 កន្លងមកនេះ។មុនថ្ងៃដាក់លក់ CZ ដែលជាម្ចាស់របស់ Binance បាន Tweet ក្នុង Twitter ថាកាក់ប្រភេទ Meme Coin គឺជាកាក់ដែលមានហានិភ័យខ្ពស់ហើយមិនមានអ្នកណាបញ្ជាអោយអ្នកវិនិយោគនោះទេដូចនេះរាល់ការវិនិយោគរបស់អ្នកគឺខ្លួនអ្នកជាអ្នកទទួលខុសត្រូវ។ Binance សម្រេចចិត្តដាក់លក់កាក់នេះមិនមែនមកពីកាក់នោះល្អឬយ៉ាងណានោះទេតែមកពីBinance ចង់បានអ្នកប្រើប្រាស់ថ្មីៗប្រើប្រាស់ Platform របស់ខ្លួនតែប៉ុណ្ណោះ។តាមការ Tweet របស់ CZ បានបង្ហាញយ៉ាងច្បាស់ថារាល់កាក់ដែលដាក់លក់ក្នុងBinance មិនមែនសុទ្ធតែល្អនោះទេដូចនេះសម្រាប់អ្នកតែងតែមានផ្នត់គំនិតថាBinance លក់តែកាក់ល្អៗនោះគួរកែការគិតនោះទៅហើយកាក់ណាដែលអ្នកបានទិញមុនដាក់លក់ក្នុង ​Binance ហើយបានឡើងថ្លៃគួរសមពេលដែល Binance ប្រកាសលក់បើអាច Take Profit បានគួរតែ Take Profit ទៅ។ និយាយពីកាក់ Meme Coin វិញវាគឺជាកាក់ដែលយករូប Meme មកជាឈ្មោះនិងនិមិត្តសញ្ញារបស់កាក់ក្រោយមកទៀតគឺវាទៅបបួលៗបក្សពួកដែលចូលចិត្តរូប Meme ដូចគ្នានោះមកវិនិយោគឬក៏ជួល Influencer ដើម្បី Promoteដោយចែកជាកាក់នោះផ្ទាល់អោយ Influencer ដូចជា Influencer ឈ្មោះ Bitboy ជាដើម។សម្រាប់អ្នកដែលបានទិញដំបូងៗក៏ចំណេញទៅ ហើយអ្នកវិនិយោគតាមក្រោយគឺអាចនឹងខាត។កាក់នេះពុំមានករណីប្រើប្រាស់អីទេគឺមានតែយកឈ្មោះ Meme ដើម្បីអោយគេទៅវិនិយោគតែប៉ុណ្ណេះ។

ក្រោយកាក់ប្រភេទ Meme ដែលមានឈ្មោះ Pepe ល្បីមិនទាន់បានប៉ុន្មានផងស្រាប់តែមានកាក់ Meme មួយទៀតឈ្មោះ Lady បានចាប់ផ្តើមលេចឈ្មោះឡើងហើយក៏មានអ្នកដែលរាងលោភបានចំណាយលុយដល់ទៅ 321,000 ដុល្លារឬ 174ETH ទៅទិញកាក់នេះអោយបានមុននឹងវាដាក់លក់ក្នុង ​CEX តែដោយឃើញស្ថានភាពមិនស្រួលក៏បានលក់ទៅវិញបានតែ 130,000 ដុល្លារតែប៉ុណ្ណោះខាតអស់ 190,000 ដុល្លារ។

ប្រភព: