អ្នកប្រើប្រាស់ Twitter មួយរូបនេះរកលុយបានជាង 4 លានដុល្លារពីការបោកប្រាស់របស់ខ្លួន

កាលពី 17 ម៉ោងមុននេះមានអ្នកប្រើប្រាស់ Twitter មួយរូបបាន Tweet ថាខ្លួននឹងចែកកាក់ដែលមានឈ្មោះថា PSYOP ទៅអោយអ្នកដែលបានផ្ញើកាក់ ETH ទៅអោយរូបគេដោយអ្នកវិនិយោគអាចផ្ញើរកាក់ចាប់ពី 0.33 ETH ទៅ 5 ETH។ នៅពេលឃើញបែបនេះអ្នកវិនិយោគដែលមានចិត្តលោភបាននាំគ្នាវេរកាក់ទៅអោយបុគ្គលនោះដែលមកដល់ពេលនេះ Wallet របស់អ្នកប្រើប្រាស់​Twitter រូបនោះមានកាក់ដល់ទៅ 2,500 ETH ឬ ជាង 4 លានដុល្លារហើយ។ចុចទីនេះដើម្បីលុយរបស់អ្នកប្រើប្រាស់រូបនេាះបែបRealtime។អ្នកដែលវេរកាក់អោយទាំងនោះគឺមានកូនចិត្តថាកាក់PSYOP នោះអាចនឹងចំណេញដូចកាក់ PEPE ដែលមានលក្ខណ:ដូចគ្នាគឺអ្នកបង្កើតអត់បង្ហាញមុខ។បើនៅតែមានការបោកប្រាស់បែបនេះតទៅមុខទៀតវានឹងបំផ្លាញគ្រ៊ីបតូទាំងមូលអ្នកដែលចូលថ្មីគឺត្រូវបានគេបោកប្រាស់ហើយអាជ្ញាធរសហរដ្ធអាមេរិកនឹងរឹតបន្ទឹងគ្រ៊ីបតូជាមិនខានហើយចុងបញ្ចប់គឺ គ្រ៊ីបតូនឹងជួបបញ្ហា។

រឿងដែលចង់អោយអ្នកវិនិយោគថ្មីនឹងគឺនៅក្នុងវិស័យគ្រ៊ីបតូនេះគឺមានហានិភ័យខ្លាំងបើយើងលោភហើយឆាប់ជឿអ្នកដ៏ទៃសូម្បីតែបុគ្គលល្បីយ៉ាងណាក៏ដោយក៏កំុទៅជឿខ្លាំងពេក។ឧទាហរណ៏ Youtuber ល្បីឈ្មោះម្នាក់ឈ្មោះ Bitboy ក៏យើងកុំទៅជឿខ្លាំងពេកដែរព្រោះវាផ្សាយកាក់ដែលជួយឧបត្ថម្ភ Channel របស់ខ្លួនហើយមួយទៀតលុយដែលវាយកមកវិនិយោគនោះគឺពេលខ្លះជាលុយដែលម្ចាស់គ្រ៊ីបតូទាំងនោះអោយគាត់វិនិយោគទេ។

អ្នកជា Tweetរបស់ជនឆបោកនោះ