DEX ដែលមានឈ្មោះ Velodrome នៅក្នុង chain Optimism មានលុយហូរចូលដល់ ជាង100 លានដុល្លារហើយ

Optimism ដែលមានកាក់ OP គឺជាBlockchain Layer2 របស់ Ethereumហើយថ្មីៗនេះ មានDEX(Decentralized Exchange) ឈ្មោះ Velodrome ត្រូវបានបង្កើតនៅក្នុង Chain Optimismនៅថ្ងៃទី 1 មិថុនា មិនដល់ប៉ុន្មានខែផងផងមានអ្នកវេរលុយចូលVelodrome ដើម្បីយក reward ពីការដាក់ Stake និង ដាក់ Liquidity pool ដល់ទៅ ជាង100 លានដុល្លារទៅហើយដែលអាចនិយាយបានថាវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកវិនិយោគដែល អាចឡើងមកប្រកួតប្រជែងជាមួយ Uniswap បាន។

គួរអោយដឹងផងដែរថា Velodrone បានយកកកូដរបស់ គម្រោង Solidly ដែលជាDEX នៅក្នុង Fantom Blockchain មកកែនឹងប្រើ។ vote-escrowed (VE)គឺជាឈ្មោះ Protocol របស់ Velodrome ដែលអនុញ្ញាត្តិអោយអ្នកវិនិយោគទៅទិញ VELO Token ដើម្បីទៅStake រួចបានរង្វាន់មកវិញជាកាក់។

ប្រភព: https://www.theblock.co/post/160078/velodrome-crosses-100-million-in-tvl-on-optimism