ជាង25% នៃអាជីវកម្មបង្កើតថ្មីរបស់អាស៊ីប៉ាស៊ីភិចកំពុងយក Blockchain មកប្រើប្រាស់

យកតាមការវាស់ស្ទង់មតិ KPMG/HSBC វាអោយដឹងថា NFT និង Defi កំពុងទទួលបានការពេញនិយមពីសំណាក់ពីអាជីវកម្មបង្កើតថ្មីនៅតំបន់អាស៊ីប៉ាស៊ីភិច ខ្លាំងជាង បច្ចេកទេសរថយន្តអគ្គិសនី និង quantum computing ទៅទៀត។

KPMG និង HSBC បានធ្វើការស្ទង់មតិទៅលើក្រុមហ៊ុនបង្កើតថ្មីចំនួន 6,472 នៅអាស៊ីប៉ាស៊ីភិចបានរកឃើញថា ជាង 25% បានធ្វើទៅលើរឿង NFT បន្ទាប់មកគឺ DEFI ហើយ អាជីវកម្មទាក់ទងនឹង រថយន្តអគ្គិសនី និង quantum computing, robotic គឺនៅលំដាប់លេខ4 ចំណែក ការយកBlockchainទៅប្រើជាមួយ Real Estate គឺនៅលំដាប់លេខ 14 និង​ DAO គឺនៅលេខរៀង ទី 15។

ក្រុមហ៊ុនដែលទទួលបានជោគជ័យខ្លាំងគឺពួកគេផ្តោតខ្លាំងទៅលើភាពខ្លាំងក្នុងស្រុក។ឧទាហរណ៏ ប្រទេសចិនបានប្រឆាំងទៅនឹងការប្រើប្រាស់ គ្រីបតូតែរដ្ធាភិបាលចិនបានបង្កើតលុយDigital របស់ខ្លួនដើម្បីយកមកប្រើជំនួសគ្រីបតូជំនួសវិញ។

ប្រភព: https://cointelegraph.com/news/over-a-quarter-of-asian-pacific-emerging-giant-startups-tied-to-blockchain-report