កាលពីថ្ងៃសៅរ៏កន្លងមកនេះ Blockchain Ethereum បានជួបបញ្ហា

Ethereum គឺជា Blockchain ធំលំដាប់ទីពីរក្នុងលោកហើយទើបបានប្តូរបច្ចេកទេសពី POW – Proof Of Work មកប្រើ POS – Proof Of Stake នឹងបានបើកអោយអ្នកដែលបាន Stake កាក់ក្នុង POS អាចដកកាក់មកប្រើប្រាស់វិញហើយផងដែរ។

កាលពីថ្ងៃសៅរ៏កន្លងមកនេះ Ethereum បានជួបនឹងបញ្ហាដោយ Blockchain មួយនេះមិនអាចបង្កើត Block ថ្មីបានជោគជ័យឬនិយាយអោយស្រួលស្តាប់គឺវេរកាក់អត់បានអស់រយ:ពេល 25 នាទី ហើយរឿងដែលមិនធ្លាប់ជួបនោះគឺវាមានបញ្ហាបែបនេះដល់ទៅ 2 ដងក្នុងរយ:ពេល 24 ម៉ោង។មូលហេតុដែលធ្វើអោយរឿងនេះកើតឡើងគឺនៅមិនទាន់ច្បាស់នៅឡើយ។បន្ទាប់មកអ្នកជំនាញរបស់ Ethereum បានចេញមក Tweet ថាបញ្ហានេះគឺមិនមែនមកពី Networkទាំងមូលរបស់ Ethereum ទេគឹវាមកពី Client ដែលបាន Run node ហើយវាធ្វើអោយមាន Error ដែលមកដល់ពេលនេះត្រូវបានកែរួចរាល់ហើយ។

ប្រភព:

https://decrypt.co/139961/ethereum-network-suffers-finality-issues-heres-what-that-means