តាមការសិក្សារបស់ BlackRock គឺណែនាំអោយបែងការវិនិយោគ 84.9% ទៅលើ BTC

BlackRock គឺជាស្ថាប័នទទួលគ្រប់គ្រងការវិនិយោគដែលមានកេរ្តិ៏ឈ្មោះល្បាញល្បីមួយបានសិក្សាឃើញថាការវិនិយោគលើ BTC អាចទទួលបានផលចំណេញច្រើនជាងវិនិយោគលើហ៊ុន និង ទ្រព្យសម្បត្តិវិនិយោគផ្សេងៗ។ BlackRock បានរាប់បញ្ចូល BTC ជា Standalone investable asset ឬ ជាទ្រព្យសម្បត្តិដែលមានតម្លៃនៅក្នុងខ្លួនរបស់វាដោយមិនពឹងលើទ្រព្យផ្សេងទៀតតាំងពីឆ្នាំ 2022 ខែ មេសា។ BlackRock បានវិភាគលើតួលេខតម្លៃនៃការវិនិយោគពីឆ្នាំ 2010 ខែ កក្កដា ដល់ 2021 ខែធ្នូបានរកឃើញថាបើវិនិយោគលើភាគហ៊ុន 60% និង មូលប័ត្របំណុលរបស់រដ្ធចំនួន 40% ជាមួយនឹងតួលេខគ្រប់គ្រងហានិភ័យ 1.5 នោះ BlackRock ណែនាំអោយវិនិយោគលើ BTC ចំនួន 84.9% និងសល់ប៉ុន្មានទៅវិនិយោគលើភាគហ៊ុនក៏ដូចជាមូលប័ត្ររបស់រដ្ធ។ BlackRock កាលពីឆ្នាំ 2017 បាននិយាយថា BTC គឺជាកន្លែងលាងលុយតែមកដល់ឆ្នាំ 2023 នេះបានប្តូរការគិតរបស់ខ្លួនដោយមានការស្នើសេវាជួញដូរកាក់ BTC ជូនអតិថិជនរបស់ខ្លួនទៅវិញ។

បេក្ខភាពនាយករដ្ធមន្ត្រីសហរដ្ធអាមេរិកបានអោយដឹងថាលោកបានទិញកាក់ BTC ចែកជូនកូនទាំង 7 នាក់របស់លោកដោយម្នាក់ៗគឺមាន 2 BTC។លោកមានបំណងដកពន្ធលើប្រាក់ចំណេះពី BTC និង យកកាក់ BTC មករក្សាតម្លៃលុយដុល្លារទៀតផង។

ក្រុមហ៊ុនBlockchain ឈ្មោះ Securitize បានចេញកាក់ដើម្បីជំនួសអោយភាគហ៊ុនក្នុងអចលនទ្រព្យអេស្ប៉ាញដោយនឹងធ្វើឡើងក្នុងខែកញ្ញានិងប្រើប្រាស់ Blockchain Avalanche ។

ប្រភព:

https://www.theblock.co/post/241382/securitize-launches-tokenized-security-in-europe

តំណ

តំណ