Optimism មានអ្នកប្រើប្រាស់ច្រើនជាង Arbitrum ហើយ

Optimism និង Arbitrum គឺជាគម្រោង Blockchain Layer 2 របស់ ethereum ដូចគ្នា។គម្រោងទាំងពីរនេះជួយអោយអ្នកប្រើប្រាស់អស់ Fee និង ល្បឿនលឿនជាងមុន។ Optimism ប្រើបច្ចេកវិទ្យា Optimistic Rollupsនៅថ្ងៃទី 27 ខែ កក្កដា គម្រោងនេះមានការប្រើប្រាស់ដល់ទៅ 944,000 transaction ក្នុងមួយថ្ងៃរីឯ Arbitrum មានការប្រើប្រាស់តែ 660,000 transaction ប៉ុណ្ណោះ។តែបើយើងមើកតួលេខនៃលុយដែលមានក្នុង Blockchain Arbitrum គឺនៅនាំមុខ Optimism នៅឡើយមានចំនួន 2.1 ពាន់លានដុល្លាររីឯ Optimism មានតែ 917 លានដុល្លារប៉ុណ្ណោះ។

ថ្ងៃនេះគេបានរកឃើញសាកសពរបស់មហាសេដ្ធីគ្រ៊ីបតូមួយរូបនៅក្នុងកាបូបធ្វើដំណើរ។លោក Fernando Pérez Algaba មានជំនួញទាក់ទងនឹងការជួញដូរគ្រ៊ីបតូនៅអាហ្សង់ទីន។លោកបានបាត់ខ្លួននៅថ្ងៃទី 18 ហើយទើបរកឃើញនៅថ្ងៃនេះតែបានក្លាយជាសពបាត់ទៅហើយ។ប៉ូលីសសង្ស័យថាឃាតកម្មនេះទាក់ទងនឹងបំណុលដែលមិនព្រមព្រៀងគ្នាហើយប៉ូលីសបានចាប់ជនសង្ស័យម្នាក់រួចហើយ។

ប្រភព:

តំណ

តំណ