វេបសាយជួញដូរកាក់ Coinbase បានត្រឡប់មកដំណើរការឡើងវិញក្រោយពេលបានផ្អាកដំណើរការរយ:ពេល 3 ម៉ោង

Coinbase គឺជាវេបសាយនិងកម្មវិធីជួញដូរកាក់គ្រ៊ីបតូដ៏ល្បីឈ្មោះមួយក្នុងលោកថែមទាំងបានបើកលក់ភាគហ៊ុនខ្លួនក្នុងទីផ្សារមូលប័ត្រសហរដ្ធអាមេរិកផងដែរ។កាលពីម៉ោង 11 ព្រឹកមិញនេះ Coinbase បានជួបបញ្ហាមិនដំណើរការធ្វើអោយអ្នកវិនិយោគមិនអាចចូលទៅប្រើប្រាស់បានរហូតអស់រយ:ពេល 3 ម៉ោងទើបអាចចូលប្រើប្រាស់បានដូចធម្មតាវិញ។ខណ:ដែលកម្មវិធីខ្លួនមិនដំណើរការ Coinbase បានធ្វើការប្រកាសក្នុង X ថាកាក់របស់អ្នកវិនិយោគគឺនៅសុវត្ថិភាពធម្មតានោះទេ។បើយោងតាមទំព័រត្រួតពិនិត្រ Coinbase បានអោយដឹងថាអ្នកប្រើប្រាស់មួយចំនួននៅបន្តជួបបញ្ហានៃការលុយ​ឬវេរកាក់ចេញទៅក្រៅនៅឡើយទេ។ វេបសាយត្រួតពិនិត្រ Status របស់ Coinbase : https://status.coinbase.com/

ប្រភព: Coindesk