កាក់ SHIB នឹងកាន់តែពិបាករកក្រោយពេលដែល Shibarium មាន DEX មកបើក

កាលពីថ្ងៃទី ព្រហស្បត្តិ៏ កន្លងមកនេះ ShibaSwap ដែលជា DEX របស់ Shiba Inu បានបើកអោយប្រើប្រាស់ជាផ្លូវការក្នុង Shibarium ដែលជា Ethereum Layer 2 បង្កើតដោយក្រុមការងាររបស់កាក់ SHIB ។ អ្នកអភិវឌ្ឃន៏របស់គម្រោងនេះបានអោយដឹងថាការដែលមាន DEX ក្នុង Shibarium នឹងធ្វើអោយមាន transaction កាន់តែច្រើនក្នុង Shibarium ដែលអាចធ្វើអោយមានការ Burn កាក់ SHIB កាន់តែច្រើន។ អ្នកប្រើប្រាស់អាចបន្ថែម Liquidity pools ក្នុង Shibaswap បានហើយដោយពួកគេនឹងបានមកវិញនៅ Fee ក្រោយពេលមានអ្នកមក Swap កាក់។សព្វថ្ងៃ Shibaswap មានចំនួនលុយ 25 លានដុល្លារនិងមានចំនួនការជួញដូរក្នុងរយ:ពេល 24 ម៉ោង ចំនួន 1.7 លានដុល្លារ។

ប្រភព: markets businessinsider