ក្រុមហ៊ុនវិនិយោគជប៉ុន Metaplanet បានទិញកាក់ BTC ជាទ្រព្យបម្រុង

ក្រុមហ៊ុនវិនិយោគមហាជនមួយរបស់ជប៉ុនឈ្មោះ Metaplanet បានទិញកាក់ BTC ដើម្បីទុកជាទ្រព្យសម្បត្តិបម្រុងរបស់ក្រុមហ៊ុនក្រោយពេលដែលលុយយេនជប៉ុនធ្លាក់ថ្លៃខ្លាំង។ក្រុមហ៊ុននេះបានប្រកាសកាលពីថ្ងៃទី 13 ឧសភាថាខ្លួននឹងរៀបចំយុត្តិសាស្ត្រថ្មីជាមួយនឹងទ្រព្យសម្បត្តិបម្រុងរបស់ខ្លួនដោយផ្តល់អាទិភាពដល់កាក់ BTC ជាធំ។

ការផ្លាស់ប្តូរយុត្តិសាស្ត្រថ្មីនេះកើតឡើងក្រោយពេលដែលសេដ្ធកិច្ចប្រទេសជប៉ុនកំពុងទទួលរងសម្ពាធដោយរដ្ធាភិបាលមានបំណុលកើនឡើងដែលអាចអូសបន្លាយពេលនៃអត្រាការប្រាក់អវិជ្ជមានកាន់តែយូរជាងមុន។ក្នុងយុទ្ធិសាស្រ្តថ្មីនេះ Metaplanet អត់បានបញ្ជាក់ថាខ្លួននឹងទិញកាក់ BTC ចំនួនប៉ុន្មានឬចំនួនកាក់ BTC ដែលខ្លួនកំពុងមានៗចំនួនប៉ុន្មាននោះទេតែបើយោងតាមរបាយការណ៏កាលពីថ្ងៃទី 10 ខែ ឧសភារបស់ក្រុមហ៊ុននេះគឺបានទិញកាក់ BTC ចំនួន 117.7 BTC (7.19 លានដុល្លារ) ដែលទិញក្នុងតម្លៃជាមធ្យមគឺ 65,000$ ។សព្វថ្ងៃក្រុមហ៊ុន Metaplanet មានតម្លៃក្នុងទីផ្សារ 20 លានដុល្លារ។

ប្រភព: Cointelegraph