តើក្រុមហ៊ុន Terra នៅសិង្ហបុរីពិតជាក្រុមហ៊ុនក្រដាសមែនឬ?

បើយោងទៅតាមសារពត៏មានរបស់កូរ៉េខាងត្បូងបានអោយដឹងថា ក្រុមហ៊ុន Terra នៅប្រទេសសិង្ហបុរីដែលជាម្ចាស់គម្រោងរបស់កាក់LUNA អាចជាក្រុមហ៊ុនក្រដាស។ ក្រុមហ៊ុនTerra មានស្នាក់ការពីរ ស្នាក់ការទីមួយនៅកូរ៉េខាងត្បូង និង មួយទៀតនៅសិង្ហបុរី។យោងតាមឯកសារមួយបានអោយដឹងថាក្រុមហ៊ុនTerra បានរំសាយសាខានៅកូរ៉េខាងត្បូងមុននឹងថ្ងៃដែលកាក់ LUNA បានធ្លាក់ចុះពីរ បីថ្ងៃហាក់បីដូចជាពួកគេដឹងរឿងជាមុន។ ចំណែកសាខាប្រទេសសិង្ហបុរីនៅប្រតិបត្តិការធម្មតាដោយសារប្រទេសសិង្ហបុរីមិនសូវចេញច្បាប់តឹងរឹងទៅលើរឿង គ្រីបតូ។ Kwon ដែលជាអ្នករួមបង្កើត Terra បានអោយដឹងថាសាខាសិង្ហបុរីគឺជាសាខាធំរបស់ Terra។ ក៏ប៉ុន្តែថ្មីៗនេះពត៏មានកូរ៉េខាងត្បូងបានអោយដឹងថាសាខាសិង្ហបុរីរបស់Terra អាចជាសាខាមានតែក្រដាសអត់មានបុគ្គលិក។​

អ្នកយកការណ៏របស់កូរ៉េខាងត្បូងបានចុះទៅដល់អាស័យដ្ធានរបស់ ក្រុមហ៊ុនTerra នៅសិង្ហបុរី ហើយបានសង្កេតឃើញថា ការិយាល័យរបស់ក្រុមហ៊ុនមួយនេះមិនមានបុគ្គលិកធ្វើការឡើយ គឺមានតែទូរប្រៃសនីយ៏ទទួលសំបុត្រប៉ុន្នោះ។​ហើយអ្នករស់នៅក្បែរនោះបានអោយដឹងទៀតថា ពួកគេមិនដែលឃើញមនុស្សមកធ្វើការនៅទីនេះឡើយ។រឿងនេះគឺផ្ទុយស្រឡះពីពាក្ររបស់Do Kwon ដែលបានអោយដឹងតាមTwitter ថា សាខាធំរបស់Terra នៅសិង្ហបុរីគឺកំពុងតែដំណើរការដូចធម្មតាមិនមានអ្វីគួរអោយព្រួយបារម្ភឡើយ។

ប្រភព: https://cryptonews.net/news/regulation/7040689