តោះមកលេងGame NFT របស់Louis VuittonដែលជាBrandសំលៀកបំពាក់ដែលមានឈ្មោះល្បីជាងគេលើលោកទាំងអស់គ្នា។

កាលពីពេលថ្មីៗនេះ Louis Vuittonដែលជាក្រុមហ៊ុនDesign ម៉ូដសំលៀកបំពាក់លំដាប់ពិភពលោកបានធ្វើការ Update Game NFT របស់ខ្លួនដែលបានបញ្ចេញអោយប្រើប្រាស់កាលពីឆ្នាំ 2021​ អោយអ្នកប្រើប្រាស់ទូរស័ព្ទAndroid និង IOS បានលេងហើយមានសំណាងឈ្នះ NFT របស់ខ្លួនថែមទៀតផង។ Game NFT មួយនោះមានឈ្មោះថា LOUIS THE GAME ដែលអាចទាញយកបានតាំងទូរស័ព្ទ Android និង Iphone។ ក្នុងGame អ្នកលេងជាតួអង្គ ដែលមានឈ្មោះថា Vivienne ដែលតួអង្គនេះត្រូវរត់ដើម្បីប្រមូល postcards ដែលបង្ហាញពីប្រវត្តិ 200 ឆ្នាំរបស់Brand Louis Vuitton។​

នៅក្នុងកំណែទម្រង់របស់ Game លើកនេះគឺអ្នកទាំងអស់គ្នាត្រូវលេងដើម្បីប្រមូល Free NFT ក្នុង Game អោយគ្រប់ចំនួនមុនថ្ងៃទី 4 ខែ សីហា ដើម្បីមានសិទ្ធិទៅចាប់រង្វាន់ ដើម្បីមានសំណាងឈ្នះNFT ដ៏សែនពិសេសរបស់ Louis Vuitton។ Lous Vuitton បានបង្កើតNFT ថ្មីចំនួន10ប្រភេទហើយក្នុងមួយប្រភេទគឺបានបែងចែកជាទម្រង់ផ្សេងៗទៀតដ៏គួរអោយទាក់ទាញ ដោយបានសហការជាមួយក្រុមហ៊ុនដ៏មានឈ្មោះល្បីទាក់ទងនឹង NFT គឺ Beeple’s startup Wenew Labs។​គួរបញ្ចាក់ NFT គឺនៅក្នុង Ethereum Blockchain ដូច្នេះបើសិនជាទទួលបានវាហើយអ្នកទាំងអស់គ្នាអាចយកវាទៅលក់ក៏បាន ឬ ក៏យកវាទៅលេងGameផ្សេងៗរបស់ Louis Vuitton ក៏បាន។

ប្រភព: https://www.theblockcrypto.com/post/142276/louis-vuitton-releases-new-nfts-as-fashion-brands-continue-experiments-in-gaming