ថ្ងៃនេះយើងមកស្គាល់ NFT Marketplace ដែលអ្នកចង់លក់NFT គួរស្គាល់

NFT Marketplace គឺជាវេបសាយ ឬ កម្មវិធីទូរស័ព្ទដែលអោយយើងទិញនិងលក់ NFT(វីដេអូពន្យល់អ្វីជាNFT) បាន។ NFT Marketplace គឺត្រូវអាស្រ័យBlockchain ដើម្បីរក្សាទុកពត៍មានលំអិតរបស់NFT ដូចជា ម្ចាស់កម្មសិទ្ធិ អ្នកលក់ អ្នកបង្កើត រួមទាំងតម្លៃរបស់វាផងដែរ ថែមទាំងពត៍មានសំខាន់ៗមួយចំនួនទៀត។ហើយ NFT Marketplace នីមួយៗគឺអាចប្រើប្រាស់ Blockchain ផ្សេងគ្នា ដូចជា Ethereum chain, polygon chain, Near chain ជាដើម។ Marketplace ខ្លះគឺតម្រូវអោយ បង់ថ្លៃGas fee ហើយ ខ្លះទៀតអ្នកមិនចាំបាច់បង់ទេ។ ចឹងថ្ងៃនេះយើងនឹងមកស្គាល់ NFT Marketplace ទាំង9នេះទាំងអស់គ្នា។

1. Opensea

Opensea គឺជាMarketplace ដែលមានការពេញនិយមខ្លាំងជាគេ។Opensea ប្រើBlockchain Ethereum (ចង់លក់ត្រូវបង់Gas fee បង់ម្តងលក់បានរហូត), Polygon chain(លក់ Free អាចមើលវីដេអូនេះបាន វីដេអូ), Solana chain (នឹងបើកនៅថ្ងៃខាងមុខ)។​ចំពោះកម្រៃជើងសារនៅOpensea គឺ2.5% នៃតម្លៃ NFT។ អ្នកអាចប្រើវេបសាយនេះ gwei និង producthunt gas fee alternative ដើម្បីត្រួតពិនិត្រGas fee របស់Platform NFT ផ្សេងៗ។

2. Foundation

Foundation គឺជាMarketplace ដែលតម្រូវអោយមានការអញ្ជើញទើបអាចលក់បានមិនមែនអោយតែមានEth អាចលក់នោះទេ។ Foundation ប្រើប្រាស់Blockchain ដែលមានឈ្មោះថា Ethereum chain។ សម្រាប់តម្លៃជើងសារវិញគឺ 5% នៃតម្លៃ NFT។ អ្នកចាំបាច់ត្រូវបង់Gas ពេល mint NFT (បង្កើត NFT ដាក់ក្នុង Blockchain) ពេលដាក់អោយដេញថ្លៃ។

3. Rarible

Rarible ប្រើប្រាស់Blockchain Ethereum, Flow, Polygon។ វាមានលក្ខណពិសេសអាចអោយយើងដាក់លក់NFT ដោយFree តែអ្នកដែលទិញត្រូវបង់gas fee ជំនួសយើង។ តម្លៃជើងសារវានឹងកាត់ 2.5% ពីអ្នកលក់ និង 2.5%ពីអ្នកទិញ។វីដអូបង្រៀន

4. ParasID

ParasID គឺជាMarketplace នៅក្នុង Near Protocol។ អ្នកចាំបាច់ត្រូវមានToken NEAR ដើម្បីត្រៀមបើកWallet ថ្មី និង បង្កើតរូបNFT(Mint NFT)។សម្រាប់តម្លៃជើងសារគឺ 2% នៃតម្លៃ NFT។វីដេអូបង្រៀន

5. looksrare

Looksrare គឺនៅប្រើប្រាស់ Ethereum chain។ ចំនុចពិសេសរបស់ Looksrare គឺ វាចែកToken Looks នៅពេលដែលអ្នកលក់ និង ទិញក្នុងPlatform។ សម្រាប់តម្លៃជើងសារវិញគឺ2%។ត្រូវបង់ Gas fee ម្តងដើម្បីលក់បានរហូត។

6. Superrare

Superare គឺនៅក្នុង Ethereum Blockchain។ ដើម្បីដាក់លក់បានអ្នកត្រូវស្នើរសុំជាមុនសិន។ អ្នកចាំបាច់ត្រូវបង់ 15%នៃតម្លៃ NFT បើអ្នកចង់លក់ ហើយបង់ 3% បើអ្នកចង់ទិញ។

7. Nifty Gateway

Nifty Gateway គឺជាmarketplace នៅក្នុងEthereum chain។ អ្នកអាចយកNFT ដែលអ្នកធ្លាប់ទិញក្នុង Plarform ផ្សេងៗមកដាក់លក់ក្នុងនេះផងដែរ។ យើងចាំបាច់ត្រូវស្នើសុំបើចង់ដាក់លក់ក្នុង Platform មួយនេះ។ Nifty Gateway នឹងកាត់ 5% រួមទាំង 30cents សម្រាប់Gas fee។

8. Mintable

Mintable ប្រើប្រាស់ Blockchain Ethereum និង Zilliga។ វាមានទាំងបង់ថ្លៃដើម្បីលក់ និង មិនបង់ថ្លៃដើម្បីលក់។ សម្រាប់តម្លៃជើងសារវិញ គឺ 2.5%។

9. Krama NFT Markeplace

Krama NFT Marketplace គឺជាMarketplace ប្រើប្រាស់ Ethereum Blockchain។ ដើម្បីលក់បានអ្នកចាំបាច់ត្រូវស្នើសុំជាមុនសិន។ទាំងការបង្កើត និង ដាក់លក់អ្នកចាំបាច់ត្រូវបង់Gas fee។វាជាMarketplace របស់ខ្មែរយើងតែម្តងបើមានចំងល់អ្នកក៏ទាង់ទងSupport ពួកគាត់ផងដែរ។ វីដេអូលំអិត