ថ្ងៃនេះមានMetaverse Platform ចំនួន7 មកណែនាំអោយស្គាល់

Metaverse Platform គឺជា Platform (វេបសាយ, កម្មវិធីទូរស័ព្ទឬកុំព្យូទ័រ) ដែលអនុញាត្តិអោយយើងមានសកម្មភាពរវាងគ្នានិងគ្នាបាន(ការសន្ទនា, កាយវិការ), អាចលក់ដូររបស់នៃរូបបែបDigital បាន,និង នាំទៅពិភពមួយដែលហៅថា VR(Virtual reality) មើលរបស់Digital ទាំងឡាយដូចជារបស់ពិតអញ្ចឹងដែរ។ Metaverse បានប្រើប្រាស់បច្ចេកវិទ្យា Blockchain, VR, AR, និង MR។ថ្ងៃនេះពួកយើងនឹងណែនាំអ្នកទាំងអស់គ្នាអោយមកស្គាល់Metaverse Platform ទាំង7ដែលគួរអោយចាប់អារម្មណ៏។

1. The SandBox

The Sandbox ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 2012 ក្នុងរូបភាពជាហ្គេមអនឡាញ ដែលដាក់អោយប្រើប្រាស់ក្នុងទូរស័ព្ទដៃក៏ដូចជាក្នុង កំព្យូទ័រ Window។The Sandbox ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន PIXOWL Inc ដែលក្រោយមកក្រុមហ៊ុន Animoca Brand បានវិនិយោគហើយក៏បានបង្វែរទិសទៅរក Metaverse។

The Sandbox គឺផ្តោតទៅលើ game ដែលអ្នកលេងអាចបង្កើតGame ខ្លួនបាន, ចូលរួមEvent ផ្សេងៗ, អាចទិញដី ហើយមាន Token ផ្ទាល់ខ្លួនដែលមានឈ្មោះថា SAND។មានក្រុមហ៊ុនធំជាច្រើនបានវិនិយោគលើPlatform មួយនេះផងដែរដូចជា Gucci, Ubisoft,Samsung, Adidasជាដើម។

2. Decentraland

Decentraland ជាក្រុមហ៊ុនទីមួយដែលបានធ្វើការបង្ហាញអោយពិភពលោកបានស្គាល់ Metaverse ហើយបាននាំមុខគេលើផ្នែកនេះផងដែរ។ក្រុមហ៊ុនបានបង្កើតនៅឆ្នាំ 2017 ហើយបានដាក់អោយប្រើប្រាស់ Metaverse របស់ខ្លួននៅឆ្នាំ 2020។អ្នកប្រើប្រាស់អាច បង្កើត Content, មានសកម្មភាពជាមួយអ្នកផ្សេងទៀតក្នុងPlatform ទិញលក់ NFT, វិនិយោគលើ VR Real estate និងផលិតផលDigital ផ្សេងៗទៀត។

Decentraland មានToken របស់ខ្លួនឈ្មោះថា MANA។

3. Cryptovoxels

Cryptovoxels គឺជាMetaverse platform ប្រើប្រាស់ Ethereum Blockchainដែលវាផ្តល់បទពិសោធន៏ទាក់ទងនឹងហ្គេម VR និង PC ផងដែរ។ សហគមន៏របស់វាក៏បានបង្កើតជាព្រឹត្តិការណ៏ផ្សេងៗជាញឹកញាប់ផងដែរ។

Platform នេះក៏មានការទិញលក់ real estate, ដីទទេរ, អាគារផ្សេងៗដូចជាសារមន្ទីរ ផ្លូវថ្នរ កំពង់ផែ និងកន្លែងធ្វើការផងដែរ។ លើសពីនឹងទៅទៀតPlatform នេះក៏មានទីផ្សារលក់NFT ដ៏ធំមួយរបស់ខ្លួនផងដែរ។

4. Meta Platforms

Meta Platform គឺមានMeta (ឈ្មោះចាស់គឺ Facebook) ជាម្ចាស់។​បន្ថែមពីលើ Messenger, Instagram, Facebook និង WhatsApp, Facebook ក៏បានវិនិយោគដល់ទៅ $1000 លាន ដើម្បីអភិវឌ្ឈផ្នែកMetaverse ទាក់ទងនឹង VR សម្រាប់ការទំនាក់ទំនង សកម្មភាពសង្គម និងការកំសាន្ត។ អត់ដូចPlatform ដ៏ទៃទេ Platform នេះគឺផ្តោតទៅលើVR និង Interactionខ្លាំងតែម្តងដែលអោយអ្នកប្រើប្រាស់បានចាប់ប៉ះឃើញរូបដូចពិតៗតែម្តង។វាបានគម្រោងខ្លះមកហើយដូចជា Horizon Worlds សម្រាប់Content creatorនិង Presence Platform សម្រាប់ការរចនាបរិស្ថានក្នុង VR។ នៅឆ្នាំ2022​នេះគឺជាឆ្នាំដ៏សំខាន់របស់Platform សម្រាប់Platform មួយនេះចាំមើលថាតើនឹងមានអ្វីថ្មីបន្តទៀត។

5. Roblox

Roblox គឺជាPlatform ហ្គេម 3D ដែលកំពុងតែបង្វែរខ្លួនចូល Metaverse ដែលនឹងផ្តល់ជូនបទពិសោធន៏ VR អោយអ្នកប្រើប្រាស់ខ្លួន។ក្រុមហ៊ុននេះបានចាប់ដៃគូរជាមួយ NFL (ជាLeagueកំពូលបាល់អោបសហរដ្ធអាមេរិច) ហើយត្រៀមនឹងបើក Metaverse Game សម្រាប់Superbowl(ព្រឹត្តិការណ៏ធំមួយទាក់ទងនឹងបាល់អោប) នៅឆ្នាំ2022​នេះ។Roblox គឺអោយយើងប្រើដោយមិនគិតថ្លៃតែត្រូវទិញItem ផ្សេងៗបើអ្នកចាប់អារម្មណ៏។

6. Somnium Space

Somnium Space គឺអ្នកទាំងអស់គ្នាអាចប្រើប្រាស់បានទាំង ទូរស័ព្ទ កំព្យូទ័រ វេប និង VR។​វាប្រើប្រាស់Blockchain Ethereum និង Solana ហើយវាក៏មានទីផ្សារ NFT របស់ខ្លួនផងដែរ។អ្នកប្រើប្រាស់ចាំបាច់ត្រូវមាន Metamask ឬ Crypto wallet ផ្សេងៗនៅក្នុង Browser ទើបអាចចូលលេងបាន។Platform នេះមានលក្ខណពិសេសត្រង់ថាទោះបីជាមិនបានចូលលេងក៏ដោយក៏Avatar របស់អ្នកនិងលេងអោយអ្នករហូតដែរដោយប្រើប្រាស់AI មកជួយ។

7. Bloktopia

Bloktopia ជាPlatform ដែលមានអាគារខ្ពស់ៗមាន12 Levels។ អ្នកប្រើប្រាស់មិនមែនទិញបានតែCryptocurrency ប៉ុណ្ណោះទេពួកគេថែមទាំងអាចចូលមើលពត៏មានផ្សេងៗទាក់ទងនឹងCryptoនោះផងដែរ។Platform អាចអោយអ្នកវិនិយោគទៅលើ ពាណិជ្ធកម្មជាបែប VR ហ្គេម ទិញលក់Real estate ហើយវាមានToken ផ្ទាល់ខ្លួនដែលមានឈ្មោះថា BLOK។

ប្រភព: https://www.xrtoday.com/virtual-reality/the-top-metaverse-platforms-in-2022-to-watch/