កាក់ដែលគួរអោយចាប់អារម្មណ៏មុន FIFA 2022 បានមកដល់

Not Financial Advice

Fifa 2022 World Cup ជាព្រឹត្តការណ៏បាល់ទាត់ដ៏ធំមួយក្នុងលោកដែលមានអ្នកគាំទ្រពីប្រទេសផ្សេងៗរាប់លានអ្នកមកគាំទ្រក្រុមរបស់ប្រទេសខ្លួន Fifa 2022 World Cup នឹងប្រព្រឹត្តទៅនៅប្រទេស Qatar នៅថ្ងៃទី 20 វិច្ឆិកា ដល់ 18 ខែ ធ្នូ ឆ្នាំ2022។ចឹងថ្ងៃនេះយើងនឹងមកមើលគម្រោងកាក់គ្រីបតូដែលទាក់ទងនឹងព្រឹត្តិការណ៏ដ៏ធំមួយនេះ។កាក់ដែលអាចនឹងមានតម្រូវការពេញនិយមរដូវការ World Cup លើកនេះគឺកាក់ Chiliz(CHZ) កាក់នេះគឺជាកាក់នៅក្នុង Blockchain Ethereum ដែលជាកាក់របស់ Socios.com។ Socios.com ជា Platform លក់កាក់ Fan Token ដែលអ្នកគាំទ្របាល់ទាត់ធំក្នុងលោកអាចទិញFan Token របស់ក្រុមដែលខ្លួនពេញចិត្តដែលថ្មីៗនេះ Socios.com បានដាក់លក់កាក់អ្នកគាំទ្រក្រុមបាល់ទាត់ អាហ្សង់ទីន(ARG) ផងដែរ។អ្នកដែលបានទិញFan Token មានសិទ្ធិទទួលបានរង្វាន់ ការបញ្ចុះតម្លៃ និង អាចបោះឆ្នោតក្នុងការកែការសម្រេចចិត្តផ្សេងៗរបស់ក្រុមខ្លួន។

CHZ បានបង្កើតដោយAlexandre Dreyfus នៅឆ្នាំ2017។អុ្នកដែលមានកាក់ CHZ អាចយកទៅ Stake ដើម្បីការប្រាក់ 10% និង​មានឧកាសទទួលបានFan Token ថ្មីៗ ហើយពួកគេអាចយកទៅលេង Locker Room ផងដែរដែលពួកគេយកកាក់ CHZ ទៅទិញដើម្បីមានឧកាសទិញកាក់ថ្មីៗ ហើយពួកគេនឹងបានកាក់នោះមកវិញបើពួកគេមិនមានសំណាងឈ្នះ។កាក់ CHZ មានចំនួន Max Supply: 8,888,888,888 CHZ Coin។យោងទៅតាមប្រវត្តិរបស់វាកាក់នេះតែងតែឡើងថ្លៃពេលមានព្រឹត្តិការណ៏កីឡាធំម្តងៗ។

coin98 insight

ប្រភព: https://www.coinbase.com/price/chiliz