ក្រុមហ៊ុនBoring Company របស់Elon Musk បានបើកទទួលកាក់ Doge Coin ហើយ។

ក្រោយពេលដែល Tesla និង SpaceX បានធ្វើការប្រកាសទទួលយកការចាយលុយដោយកាក់ dogecoin ថ្ងៃនេះ Elon Musk ក៏បានប្រកាសអោយក្រុមហ៊ុនមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា Boring Company ទទួលយកការចាយលុយដោយDogecoin បានហើយ។

Boring Company គឺជាក្រុមហ៊ុនផ្លូវក្រោមដីសម្រាប់រថយន្តធ្វើដំណើរពីចំនុចមួយទៅចំនុចមួយដោយមិនមានស្ទះចរាចរណ៏ និង មានល្បឿនលឿនរួមទាំងមានសុវត្ថិភាពខ្ពស់។ យោងតាមCNN បានអោយដឹងថាក្រុមហ៊ុន Boring Company បានមានគម្រោងនឹងបើកការចាយលុយដោយកាក់ Dogecoin នៅថ្ងៃទី ១ ខែកក្កដា ដោយអតិថិជនអាចយកកាក់មកជួលផ្លូវរបស់ Boring Company ដើម្បីយករថយន្តTesla មកបើកបាន។អតិថិជនអាចមកប្រើប្រាស់សេវារបស់ក្រុមហ៊ុនដោយបង់ថ្លៃ 1.5$ សម្រាប់មួយលើក ឬ ក៏បង់2.5 $សម្រាប់មួយថ្ងៃ ក៏បានដែរហើយគេអាចប្រើប្រាស់ កាក់ Dogecoin ឬ ប្រើប្រាស់ Credit card ក៏បានដែរ។

ប្រភព: https://cryptopotato.com/elon-musks-boring-company-to-accept-dogecoin-payments-for-loop-rides/