Shiba Inu និង Dogecoin នៅតែជាកាក់ដែលមានការពេញនិយមជាងគេនៅសហរដ្ធអាមេរិក

យោងទៅតាមក្រុមហ៊ុនទិន្នន័យលោកដែលមានឈ្មោះថា Morning Consult បានអោយដឹងថា Shiba Inu និង dogecoin នៅតែជាកាក់ដែលមានការគាំទ្រច្រើនពីសំណាកប្រជាជនសហរដ្ធអាមេរិក។ Meme coin ទាំងពីរនេះឈរលេខរៀងតាមពីក្រោយគ្នា គឺ លេខ 3 និង លេខ6 ក្នុងចំណាត់ថ្នាក់ Meme coin។

ថ្វីបើកាក់ទាំងពីរនេះធ្លាក់ថ្លៃដល់ទៅ 90% យ៉ាងណាក្តីក៏ភាពល្បីល្បាយរបស់វាគឹស្ថិតនៅដដែល។នៅក្នុងការស្រង់មតិរបស់ Morning Consult បានអោយដឹងមកថា 40% នៃអ្នកលេងCrypto របស់សហរដ្ធអាមេរិកគឺមាន Dogecoin, 26% មាន Shiba INU, 75% មាន Bitcoin និង 49% មាន Ethereum​ ចំណែកកាក់ BNB, Sol, Cardano, XRP, USDT ក៏ស្ថិតនៅក្នុង Top 10 ដែរ។ 66% នៃអ្នកលេងភាគច្រើនគឺដើម្បីលុយ។ប្រទេសនីមួយៗអាចមានហេតុផលនៃការលេងផ្សេងៗគ្នាឧទាហរណ៏ ប្រទេសជប៉ុន និង កូរ៉េលេងCrypto ព្រោះវាមានប្រយោជន៏ក្នុងការវេរលុយអនឡាញ។ជាពិសេសជាងនឹងគឺពួកគេចង់អោយមានច្បាប់ទៅលើCrypto អោយបានតឹងរឹងជាងនេះក្រោមពីមានបញ្ហារឿង Terra។

ប្រភព: https://u.today/dogecoin-and-shiba-inu-remain-among-most-popular-cryptocurrencies-in-us