កាក់ Matic កំពុងត្រូវប៉ាន់

Matic គឺជាកាក់របស់គម្រោង Polygon chain(ឈ្មោះដើម Matic )ដែលជាBlockchain Layer 2 របស់ Ethereum។ ថ្មីៗនេះកាក់នេះកំពុងតែត្រូវបានទិញដោយអ្នកមានដោយសារហេតុផលមួយចំនួនដូចជា Reddit (គេហទំព័រពិភាក្សាធំជាងគេលើលោក) បាននឹងត្រៀមបង្កើត NFT Avatar របស់ខ្លួនដោយប្រើប្រាស់ Polygon Chain។Reddit ត្រៀមនឹងដាក់លក់NFT Avatar ដែលមានការDesign ចំនួន 90 បែបហើយការDesign ទាំងនោះគឺមានកំណត់ហើយលើសពីនឹងគេអ្នកទិញក៏អាចយកទៅប្រើប្រាស់ក្នុង Platform ដ៏ទៃផងដែរ។ អ្នកដែលអាចប្រើប្រាស់Avatar NFT នោះបានចាំបាច់ត្រូវតែចូលរួមក្នុង សហគមណ៏ r/CollectibleAvatars។ អ្នកទិញមិនចាំបាច់យកកាក់ ទៅទិញNFT នោះទេព្រោះយើងអាចយកលុយធម្មតាទិញក៏បានដែរ។

ប្រភព: https://zycrypto.com/crypto-whales-loading-up-on-matic-as-reddits-nft-avatar-marketplace-launches-on-polygon/