វិភាគតម្លៃកាក់ Eth ដែលអាចកើតឡើងពេលវាបើកអោយ Unstake កាក់

ថ្ងៃនេះយើងមកដឹងពីពត៍មានដ៏សំខាន់សម្រាប់គម្រោង Blockchain ដ៏ធំលំដាប់លេខពីរក្នុងលោកគឺគម្រោងកាក់ Ethereum។ យោងតាមការប្រកាសរបស់គម្រោងនេះគឺវានឹងបើកអោយអ្នកដែល Stake កាក់ក្នុង POS អាចដកកាក់ដែល Stake ទាំងនោះមកប្រើវិញបាននៅថ្ងៃទី 13 ខែ មេសា វេលាម៉ោង 5 និង27 នាទីព្រឹក។យោងតាមការរាយការណ៏របស់ Cointelegraph បានអោយដឹងថា 3 ទៅ 5 សប្តាហ៏ដំបូងយើងនឹងឃើញមានការលក់កាក់ Eth ច្រើនៗពីសំណាកអ្នកដែលបានដាក់កាក់ Stake បន្ទាប់ពីពួកគេ Unstake។ មកដល់សព្វថ្ងៃនេះមានចំនួនកាក់ដែលនៅជាប់ក្នុង POSដល់ទៅចំនួន 18 លានកាក់ ETH ឬ​គិតជាលុយគឺ 32.5 ពាន់លានដុល្លារគិតចាប់តាំងពីខែធ្នូឆ្នាំ 2020 មក។

ការវិភាគនានាទាក់ទងនឹងការប៉ាន់ស្មានទៅលើការសម្ពាធនៃការលក់កាក់ ETH

ភាគច្រើននៃអ្នកដែលបានដាក់កាក់ Stake គឺពួកគេជ្រើសរើស Liquid Staking Derivatives(LSD) មានន័យថាពួកគេដាក់កាក់ Stake ដោយពឹងទៅលើ Crypto Exchange (Coinbase, Binance, និង Kraken) ដែលមានដល់ទៅ 27.1% នៃចំនួនកាក់ដាក់ Stake ក្នុង POS សរុប និង មានអ្នកប្រើប្រាស់ខ្លះទៀតដាក់ Stake ជាមួយ Lido Finance ដែលជាគម្រោងដាក់ Stake កាក់ ETH ក្នុង POS ដូចគ្នាដែលមានរហូតដល់ទៅ 33.2%។ពួកក្រុមដែលដាក់ Stake បែបនេះ (LSD) គឺមិនមានទំនោរនឹងលក់កាក់ Stake របស់ពួកគេបន្ទាប់ពី Ethereum បើកអោយ Unstake ទេពិព្រោះសព្វថ្ងៃនេះក៏ពួកគេអាចដូរកាក់ Stake របស់ពួកគេមកជាកាក់ ETH ហើយលក់ផងដែរតែពួកគេមិនលក់អាចថាពួកគេចង់ Stake យកAPR និង APY ពីគម្រោង Ethereum បន្តទៀត។

រឿងដែលបារម្ភគឺពួកដែលមិនបាន Stake ដោយប្រើប្រាស់ LSD គឺមានដល់ទៅចំនួន 40% នៃចំនួនកាក់ដែលដាក់Stake សរុប។ពួកគេគឺជាអ្នកដែល run node ដោយខ្លួនឯងហើយកាក់ ETHទាំងអស់របស់ពួកគេគឺមិនអាចដកមកលក់បានទេពិព្រោះ Ethereumបាន Lock ដូចនេះបើ Ethereum បើក Lock ពេលណាគឺពួកគេអាចដក់ទាំងនោះបានហើយ។រឿងដែលបារម្ភមួយទៀតគឺយោងតាមការរាយការណ៏របស់ Nansenបានអោយដឹងថា 59% នៃអ្នកដែលបាន Stake កាក់ដោយខ្លួនឯងនេះគឺចំណេញហើយព្រោះពួកគេទិញតាំងពី ETH នៅថោកបើគិតជាចំនួនកាក់ទៅគឺ 3.62 ទៅ 4 លានកាក់ ETH។ពួកនេះអាចនឹងដកបន្តិចម្តង ឬ ដកទាំងអស់ហើយលក់ចូលក្នុងទីផ្សារ។យ៉ាងណាមិញក៏មានមួយចំនួនអាចនឹងដាក់កាក់ ETHរបស់ពួកគេចូល Stake វិញដើម្បីបាន APR និង APY ផងដែរ ហើយសម្ពាធនៃការលក់គឹអាចប្រមាណពី 1.2 ទៅ 3 លានកាក់ ETH ដោយពួកគេអាចនឹងមិនលក់ម្តងទាំងអស់នោះទេព្រោះបើលក់ម្តងទាំងអស់អាចនឹងធ្វើអោយកាក់ ETHរបស់ពួកគេចុះថ្លៃខ្លាំង។

រូបភាពរួមនៃសម្ពាធនៃការលក់កាក់ ETHប្រចាំថ្ងៃបន្ទាប់ពីEth បើក Unstake។

ការ Upgrade លើកនេះនឹងបែងចែកការដកកាក់ជាពីរបែបគឹ ដកខ្លះៗ និង ដកទាំងអស់។អ្នកវិនិយោគអាចដកកាក់ខ្លះៗដែលមានចំនួនលើស 32 ETH របស់ពួកគេ (partial) ឬ អាចដកទាំង 32 ETH(Full Withdrawal) ក៏បានដោយបូកជាមួយរង្វាន់។ប៉ុន្តែពួកគេអាចនឹងមិនដកព្រមគ្នាទេព្រោះវានឹងធ្វើអោយ Gas fee ឡើងថ្លៃខ្លាំងព្រោះមានអ្នកបញ្ជាដកច្រើនគ្នាហើយមួយវិញទៀតគឺ Ethereumអនុញ្ញាត្តិអោយពួកគេដក់បែប Partial បានតែ 16 ការដកតែប៉ុណ្ណោះក្នុងមួយ Block ដែលមានន័យថាពួកគេអាចនឹងមិនដកលក់ភ្លាមៗនោះទេអាចនឹងមានការពន្យាឬរងចាំតម្លៃល្អទើបពួកគេដកលក់។

យោងតាមរបាយការណ៏របស់ Nansenបានអោយដឹងថាក្នុងរយ:ពេល 27 ម៉ោងបន្ទាប់ពី Ethereum បើកអោយ unstake ការលក់របស់អ្នកដែលបាន Stake អាចនៅចន្លោះពី 84,000 ទៅ 125,000 Eth ក្នុងមួយថ្ងៃឬប្រមាណពី 133 ទៅ 197 លានដុល្លារ។

ហើយការលក់បន្ទាប់គឺអាចអាចមានចំនួន 136,000 ទៅ 173,000 Ethក្នុងមួយថ្ងៃ បន្ថែមទៀតបន្ទាប់ពីពួកគេនាំគ្នាបានដកគ្រប់គ្នា។វាអាចកើតបន្ទាប់ពី Eth បានUpgrade បានរយ:ពេលពី 3 ទៅ 4 ថ្ងៃ។

ការលក់ទឹកចុងក្រោយគឺកើតឡើងនៅរយ:ពេល 19 ទៅ 52 ថ្ថៃបន្ទាប់ពីUpgrade អាចការលក់រហូតដល់ទៅ 48,000ទៅ 53,000 Eth ក្នុងមួយថ្ងៃ។

ការវេរកាក់ Eth ចូលក្នុង Exchangeដើម្បីលក់ជាមធ្យមក្នុងរយ:ពេល 30ថ្ងៃគឺ 313,533 Ethដែលមានន័យថាវាអាចធ្វើអោយតម្លៃកាក់ Eth កាន់តែធ្លាក់ថ្លៃក្នុងរយ: ពេល 3 ទៅ 8 សប្តាហ៏ដំបូងបន្ទាប់ពីវាបើកអោយដកកាក់។

យោងតាមការរាយការណ៏របស់ Arcana Research បានអោយដឹងថាកាក់ Eth ចំនួន​ 1.3 លានកាក់អាចនឹងលក់ក្នុងរយ:ពេល 10 ថ្ងៃដំបូងហើយការលក់ខ្លាំងបំផុតអាចនឹងកើតមានក្នុងរយ:ពេល 3 ថ្ងៃដំបូងដែលអាចឡើងដល់ទៅ 527 លានដុល្លារក្នុងមួយថ្ងៃបើយើងគិតពីតម្លៃថ្ងៃនេះ។ដែលអ្នកវិនិយោគអាចនឹងបើក Short លើកាក់ Eth។

រូបភាពបង្ហាញពីទំហំនៃការលក់កាក់ ETH បន្ទាប់ពីវាបើកអោយដកកាក់ឬ Unstake

ប្រភព:

https://cointelegraph.com/news/analysts-debate-the-eth-price-outcomes-of-ethereum-s-upcoming-shapella-upgrade