មកស្គាល់ពីគម្រោងកាក់ GMX ដែលទើបដាក់អោយTrade ក្នុង Binance ទាំងអស់គ្នា

Not financial advice

GMX គឺជាPlatform Web3 ដែលអោយអ្នកប្រើប្រាស់អាចជួញដូរកាក់ និង ពិសេសជាងនឹងគឺអាចលេង Future បានដែលអ្នកប្រើប្រាស់មានលុយតិចក៏អាចលេងជួញដូរកាក់ និង​ លេងFuture បានដែរហើយ Leverage បានដល់ 30x។

គម្រោងនេះបានដាក់អោយប្រើប្រាស់ដំបូងនៅខែកញ្ញា ឆ្នាំ 2021 នៅក្នុង Chain Arbitrum ហើយបានដាក់អោយប្រើប្រាស់ក្នុង Chain Avalanche នៅដើមឆ្នាំ 2022។អ្វីដែលពិសេសមួយទៀតរបស់ GMX គឺការ support multi-asset liquidity pool(គឺជាការរួមបញ្ចូលកាក់ ETH, BTC, Stable coin និង​កាក់ដ៏ទៃទៀតបញ្ចូលគ្នា) បង្កើតបានជាកាក់មួយហៅថា GLP ដែលតម្លៃ GLP គឺឡើងចុះតាមតម្លៃរបស់កាក់ដែលយកមកដាក់បញ្ចូលគ្នាក្នុង Liquidity Pool។

រីឯអ្នកដែលចង់បន្ថែម Liquidity Pool ដើម្បីបានReward ពីគម្រោងនេះគឺមិនមែនចាប់គូរកាក់ដូចដែលធ្លាប់ធ្វើជាមួយ DEX ទូទៅទេ គឺយើងត្រូវយកកាក់ដែលមាននៅក្នុង Liquidity Pool ទៅទិញកាក់ GLP វិញពេលទិញគឺត្រូវបង់ Fee ផងដែរទៅតាមបរិមាណនៃកាក់ដែលមានក្នុង Liquidity Pool។

អ្នកដែលបានបន្ថែមLiquidity Pool នឹងទទួលបានFee ពី Platform ដល់ទៅ 70% ដែលវាចែកជាកាក់ ETH ឬ Avax ទៅតាមChain ដែលយើងបានដាក់​រីឯ 30% គឺចែកអោយអ្នកដែលយក GMX មកStake។GMX បានFee មកចែកអោយអ្នកវិនិយោគតាម3មធ្យោបាយនេះ: 1. បានពីការ Trading fee របស់អ្នកវិនិយោគក្នុងPlatform នេះ 2. បានពីការ Mint/Burn GLP fee 3. បានពីការ Borrowing fee។ សព្វថ្ងៃនេះ GMX អាចរក Fee បានដល់ទៅ 200,000 – 400,000 ក្នុងមួយថ្ងៃ។ សព្វថ្ងៃនេះ GLP មាន APR 18.43% ហើយ GMX មានAPR 12.02%។ រឿងដែលគួរប្រយ័ត្នគឺ តម្លៃGLP អាចនឹងធ្លាក់បើសិនជា Asset ដែលយកបង្កើតវាធ្លាក់ចុះ និង មួយទៀតគឺទាក់ទងនឹងអ្នកTrade Future បើសិនជាពួកគេឈ្នះច្រើននោះវាអាចនឹងផ្តល់ប៉ះពាល់ដល់តម្លៃ​ កាក់ GLP ផងដែរ។

កាក់ GMX មាន Max Supply 13.25 លានកាក់ដែលបែងចែកដូចខាងក្រោម:

GMX Token

តំណផ្លូវការរបស់ GMX: https://app.gmx.io/#/dashboard

ប្រភព: https://medium.com/coinmonks/gmx-a-brief-explanation-a1f6ade01b04