Celsius បានប្រកាសថ្ងៃដេញថ្លៃទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពេលក្ស័យធន

ក្រុមហ៊ុន Celsius បានដាក់ថ្ងៃអោយដេញថ្លៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហើយ។ ក្រុមហ៊ុនអោយខ្ចីកាក់គ្រីបតូដែលបានក្ស័យធន Celsius បានជ្រើសរើសថ្ងៃផុតកំណត់ដេញថ្លៃទ្រព្យសម្បត្តិរបស់ខ្លួនគឺ ថ្ងៃទី 17 ខែតុលាម៉ោង 4 p.m បើចាំបាច់អាចលើកដល់ថ្ងៃទី 20 ខែតុលា ម៉ោង 10 a.m. ហើយប្រកាសលទ្ធផលថ្ងៃទី 1 ខែវិច្ឆិកា ម៉ោង 11 a.m. មុនពេលតុលាការMartin Glenn ពិចារណាតាមរយ: Zoomer យោងទៅតាមសំណើររបស់តុលាការផ្នែកក្ស័យធនថ្នាក់ស្រុកទីក្រុងNew York នៅថ្ងៃច័ន្ទ។

គួរអោយដឹងផងដែរថាក្រុមហ៊ុន Celsius បានក្ស័យធនតាំងពីខែកក្កដា ក្រោយពេលបិទមិនអោយអ្នកវិនិយោគដកលុយដែលបានវិនិយោគបានដែលលុយត្រូវបានបង្កក់មានចំនួន 1 ពាន់លានដុល្លារក្នុងនោះមាន 1លានបញ្ជីវិនិយោគ។តុលាការបានអោយដឹងថា Celsius មានបំណុលដល់ទៅ 6.7 ពាន់លានដុល្លារខណ: ទ្រព្យសម្បត្តិរបស់ខ្លួនមានតែ 3.9 ពាន់លានប៉ុណ្ណោះ។មុនថ្ងៃដែលCelsius ប្រកាសក្ស័យធនFounder របស់ក្រុមហ៊ុននេះបានដកលុយដល់ទៅ 10 លានដុល្លារហើយបានប្រកាសលាលែងពីដំណែងកាលពីអាទិត្រមុននេះ។

ក្រុមហ៊ុន FTX ដែលបានដេញថ្លៃទិញក្រុមហ៊ុនក្ស័យធន Voyager ក៏មានការរាយការណ៏ថាលោកក៏ចាប់អារម្មណ៏ដេញថ្លៃលើក្រុមហ៊ុន Celsius ផងដែរ។

ប្រភព: https://www.theblock.co/post/174603/celsius-sets-dates-for-asset-auction-following-bankruptcy