Binance Chain ត្រូវបានគេហ៊ែកយកលុយអស់ជាង100លានដុល្លារ។

កាលពីយប់ថ្ងៃទី 6 ចោរបានធ្វើការវាយប្រហារទៅលើ Blockchain Binance chain(BNB) ដែលជាBlockchain របស់ Binance។ ចោរមានគោលបំណងលួចលុយចំនួន 570 លានដុល្លារជាកាក់ BNBពីមុខងារ Bridging របស់Binance chain ដែលកាក់ទាំងនោះគឺជាកាក់បង្កើតថ្មីនិយាយអោយស្រួលស្តាប់គឺចោរអាចបញ្ជាអោយBinance chain បង្កើតកាក់ថ្មី BNB អោយពួកវាបានដោយចំណាយលុយតែបន្តិចប៉ុណ្ណោះ។ចោរមិនអាចបញ្ចប់ការលួចដោយជោគជ័យ100ភាគរយទេព្រោះពួកវាត្រូវលួចបាន 570 លានដុល្លារតែBinance ដឹងទាន់ធ្វើអោយពួកវាលួចបានតែជាង 100លានដុល្លារប៉ុណ្ណោះហើយក្នុងចំណោម100លានដុល្លារ Binance បង្កក់បាន7លានដុល្លារ។ក្រោយតែដឹងពីការហ៊ែកនេះភ្លាម Binance បញ្ជាអោយ Validator របស់ Binance chain ទាំងអស់ផ្អាកដំណើរការជាបណ្តោះអាសន្នដែលធ្វើអោយអ្នកវិនិយោគមិនអាចវេរកាក់តាម Binance Smart chain បានតែមកដល់ពេលនេះវាបានបើកអោយប្រើធម្មតាវិញហើយ។​ការផ្អាកដំណើរការនេះគឺ Binance មានគោលបំណងការពារកាក់របស់អ្នកវិនិយោគ កែបញ្ហាដែលអាចធ្វើអោយចោរលួចបាន តាមបិទនិងបង្កក់កាក់របស់ចោរ និង បោះឆ្នោតថាកាក់ដែលចោរបានបង្កើតបានគួរតែយកទៅបង្កក់ចោល ដុតចោល ឬធ្វើយ៉ាងណាជាមួយវា។គួរអោយដឹងផងដែរថាកាក់ដែលចោរបានលួចទៅទាំងអស់នោះគឺជារបស់ Binance មិនមែនរបស់អ្នកវិនិយោគទេ។រឿងមួយដែលនឹកស្មានមិនដល់គឺទោះបីមានគេហ៊ែកក៏ពិតមែនតែតម្លៃកាក់ BNB ធ្លាក់តែ4% តែប៉ុណ្ណោះ។ ហើយបញ្ហានៃការ Hack តាមបែបBridging បែបនេះធ្លាប់បានកើតមានទៅលើBlockchain ជាច្រើនរួចមកហើយដូចមាននៅក្នុងរូបខាងក្រោម។

Blockchain ដែលធ្លាប់ត្រូវបានគេហ៊ែកតាមបែប Bridging.

លុយដែលចោរលួចបានវាវេរចូលBlockchain ដូចខាងក្រោម:

Blockchain ដែលចោរបានBridging ពី BSC ទៅ

ប្រភព: https://www.coindesk.com/business/2022/10/06/binance-linked-bnb-price-falls-close-to-4-on-hack-rumors/