នាយកប្រតិបត្តិរបស់ Crypto Quant បានប្រាប់ពីរឿងដែលអាចធ្វើអោយតម្លៃ BTC ឡើងថ្លៃម្តងទៀត។
នាយកប្រតិបត្តិរបស់Crypto Quant ឈ្មោះ Ki Young Ju ដែលមានអ្នក Follow ក្នុងTwitter ចំនួន 306,200 នាក់បានចែករំលែកក្នុង Twitter ខ្លួនពីរឿងមួយចំនួនដែលអាចធ្វើអោយកាក់ BTC ឡើងថ្លៃខ្លាំងម្តងទៀត។ សម្រាប់អ្នកអត់ទាន់ដឹងថាតើអ្វីជា Crypto Quant វាគឺជាវេបសាយដើម្បីមើលទិន្នន័យទាំងក្នុង Chain និង off-chain របស់គម្រោងកាក់ធំដូចជា BTC ,ETH និង Stable Coin ជាដើមជាមួយនឹងវេបនេះយើងអាចវិភាគតម្លៃកាក់ទុកមុនដោយពឹងផ្អែកលើតួលេខជាក់ស្តែង និង ក្រាបទិន្នន័យសុទ្ធតែម្តងអត់មានយកពត៏មាន ឬ ការទាយតាមក្រាប Technical អីទាំងអស់។
លោកបានចែកពីមូលហេតុដែលអាចធ្វើអោយតម្លៃកាក់ BTC ឡើងដូចខាងក្រោម:
កាក់ BTC អាចឡើងថ្លៃបានយើងអាចមើលលើទិន្នន័យការវេរកាក់Stable Coin – USDC ចូលក្នុង Exchange។មកដល់ពេលនេះកាក់ USDC ចំនួន 94% គឺស្ថិតនៅក្រៅវេប Crypto Exchange នៅឡើយដោយមាននៅក្នុងស្ថាប័នវិនិយោគដូចជា BlackRock, Fidelity, Goldman Sach ជាដើម។ពួកគេអាចវេរUSDC ចូលក្នុងវេបTrade លុះត្រាតែមានការបញ្ជារពីអ្នកវិនិយោគរបស់ក្រុមហ៊ុនទាំងនោះបញ្ជា។
លោកបានអោយដឹងបន្ថែមថាកាក់ Stabel coin BUSD, និង USDT កំពុងតែវេរចូលវេបExchange ជាបណ្តើរៗ ដែលក្នុងនោះមាន BUSD 70% នៅក្នុងវេប Exchange និង USDT មាន25%។រីឯកាក់BUSD មានការកើនចំនួនក្នុងExchange ទោះបីជាគ្រីបតូកំពុងតែធ្លាក់ក៏ដោយដែលជាសញ្ញាបញ្ជាក់ថាម្ចាស់គម្រោងកាក់ BUSD(Binance) កំពុងតែទិញកាក់គ្រីបតូផ្សេងៗស្ងាត់ៗ។
ទិន្នន័យមួយទៀតដែលគួរអោយចាប់អារម្មណ៏គឺ តម្លៃកាក់សព្វថ្ងៃ(19,000$/BTC)គឺជាតម្លៃមធ្យមដែលស្ថាប័នវិនិយោគធំៗលំដាប់លោកបានទិញដូចនេះបើអ្នកជឿថាស្ថាប័នទាំងនោះអាចនឹងធ្វើអោយកាក់គ្រីបតូឡើងបានដូចនេះវាជាពេលវេលាដែលល្អក្នុងការចូលទិញបណ្តើរៗហើយ។
ប្រភព: https://dailyhodl.com/2022/10/09/heres-what-could-trigger-the-next-parabolic-bitcoin-btc-rally-according-to-quant-analyst/